ចិន៖ ព្រះរាជវាំងហាមឃាត់ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទ គុបឡៃខាន់ ដើម្បីទុកជាកន្លែងលំហែកាយរបស់ព្រះអង្គផ្ទាល់ ដោយអាមាត្យជំនិតផ្ទាល់ព្រះអង្គឈ្មោះ ឡុងជូ ចន្លោះឆ្នាំ ១៤០៦ ដល់ឆ្នាំ ១៤២០ គ្របដណ្ដប់លើផ្ទៃដីប្រហែលជា ៧២០ ០០០ ម៉ែត្រការ៉េ និងមានរាងជាចតុកោណកែងឡោមព័ទ្ធដោយឧទ្យាន និងកំពែងទាំងក្នុងនិងក្រៅយ៉ាងរឹងមាំផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រះរាជវាំងមួយនេះមានទ្វារដ៏ពិសេសមួយ ដែលគេហៅថា (ទ្វារឋានសួគ៌) ប៉ុន្តែដើម្បីទៅដល់ទ្វានោះបាន យើងត្រូវឆ្លងកាត់ទីលានចតុកោណដ៏ធំមួយសិន ដែលជាកន្លែងហ្វឹកហាត់ទាហានផងដែរ។ មានស្នាមភ្លោះជាថ្នាក់ៗ និងមានស្ពានធ្វើពីថ្មម៉ាបឆ្ពោះទៅកាន់ព្រះបរមរាជវាំង ដោយមានទ្វារធំមួយហៅថា "ទ្វារមជ្ឈិម"។ បន្ទាប់ពីនោះគឺមានទីធ្លាមុខព្រះទីលានដើម្បីឆ្លងទៅទន្លេមាស ដែលជាផ្លូវចូលសាលាមន្រ្ដីខាងក្នុងនិងបន្ទាប់មក គឺព្រះទីនាំងខាងក្នុងដ៏ធំ សម្រាប់ព្រះមហាក្សត្រចេញមកត្រួតពិនិត្យព្រះរាជកិច្ចរបស់ទ្រង់។
ចំណែកនៅខាងក្រៅព្រះបរមរាជវាំងហាមឃាត់ ដែលស្ថិតនៅប៉ែកខាងត្បូងមានរាងចតុកោណកែង មានទីសក្ការបូជាថ្វាយទេវតា គូសខណ្ឌចែកដោយកំពែង រួមទាំំងវត្តធំៗ សំខាន់ៗដូចជា វត្តឋានសួគ៌ ខាវ៉ាស មានប៉មមូលធំអស្ចារ្យដំបូលបីជាន់ កម្ពស់ប្រហែល ២៧ទៅ៤៣ ម៉ែត្រ ដែលត្រូវបានគេចាត់ទុកជាទីកន្លែងប្រារព្ធពិធីខាងសាសនាផងដែរ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖