តាមរបាយការណ៍ពីកសែត Mail បានចុះផ្សាយថាក្លិប Real Madrid កំពុងផ្តល់ឱកាសដល់ក្លិប West Ham United ជុំវិញការចុះហត្ថលេខានាំយក Mariano Diaz ទៅកាន់ទឹកដីអង់គ្លេសនៅទីផ្សារដោះដូរនាពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់តាំងពីការផ្ទេររបស់គេនៅឆ្នាំ ២០១៨ កីឡាករអេស្ប៉ាញរូបនេះរកបានតែ ១០ គ្រាប់ និង Assist ២ លើកប៉ុណ្ណោះនៅក្នុងការបង្ហាញខ្លួន ៤១ ប្រកួត ជាមួយការឈរជើង ១០០១ នាទី ភាគច្រើននាមជាកីឡាករបម្រុង។

Mariano Diaz ធ្លាប់ជាអ្នកគ្រងអាវលេខ ៧ ចាស់ ក្រោយពេល Cristiano Ronaldo ចាកចេញថ្មីថ្មោង ប៉ុន្តែឱកាសនៃការបង្ហាញខ្លួនរបស់គេកាន់តែចុះថយទៅៗ ពោលវាជាការខាតបង់សុទ្ធសាធក្នុងការនាំយកកីឡាកររូបនេះពីក្លិប Lyon។

គួរឱ្យដឹងដែរថា តាមហាងឆេងថ្លៃខ្លួនរបស់គេសព្វថ្ងៃគឺប្រមាណជា ១២ លានអឺរ៉ូ ដែលធ្លាក់ ១ ទ្វេជា ២ ធៀបនឹងពីរឆ្នាំមុន ហើយអាចថាវាជាតម្លៃសមល្មមសម្រាប់ក្លិបកម្រិតមធ្យមដូចជា West Ham ៕
ប្រភព៖ Sportskeeda