ប្រពន្ធពូកែសួរនាំពីកូនខ្លាំងពេក ស្រាប់តែប្ដីថត និងកាត់តរូបភាពកូនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឲ្យប្រពន្ធមើលនៅកន្លែងធ្វើការ

//s9.kh1.co/b3/b3a5c354d5dca3509490bafde8b775c1955ef99a.jpg
សង្គម

 ១៩-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ បុរសជាឪពុកម្នាក់ឈ្មោះថា កេននី ដូស បានបង្កើតគណនីបណ្ដាញសង្គមអុីនស្ដារក្រាមមួយ ដើម្បីបង្ហោះរូបភាពកូនស្រីអាយុ១ឆ្នាំរបស់លោក និងមានបំណងចង់ឲ្យប្រពន្ធឃើញហើយ មានការភ័យព្រួយ ខណៈពេលកំពុងនៅកន្លែងធ្វើការ។

បែលហ្ស៊ិក៖ ថ្មីៗនេះ បុរសជាឪពុកម្នាក់ឈ្មោះថា កេននី ដូស មកពីទីក្រុង Antwerp បានបង្កើតគណនីបណ្ដាញសង្គមអុីនស្ដារក្រាមមួយ ដើម្បីបង្ហោះរូបភាពកូនស្រីអាយុ១ឆ្នាំរបស់លោក និងមានបំណងចង់ឲ្យប្រពន្ធឃើញហើយ មានការភ័យព្រួយ ខណៈពេលកំពុងនៅកន្លែងធ្វើការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក កេននី មានអាជីពជាអ្នកចាត់ចែងផ្នែកសំឡេង និងពន្លឺនៅពេលមានការប្រគុំតន្ត្រីនានា តែដោយសារបច្ចុប្បន្នជំងឺកូវីដ-១៩កំពុងរីករាលដាលក្នុងប្រទេស លោកក៏អាចមានពេលនៅផ្ទះ និងជួយមើលថែកូនស្រីជំនួសប្រពន្ធចំនួនមួយថ្ងៃក្នុងមួយសប្ដាហ៍ផងដែរ។ ហើយរាល់ពេលដែលប្រពន្ធលោកនៅកន្លែងធ្វើការ នាងតែងតែផ្ញើសារសួរនាំពីសុខទុក្ខរបស់កូនស្រី ដើម្បីឲ្យប្រាកដចិត្តថា កូនស្រីមានសុវត្ថិភាព។ ដូច្នេះ ដើម្បីចង់ធ្វើឲ្យប្រពន្ធមានការភ្ញាក់ផ្អើល និងបង្កើតការព្រួយបារម្ភបន្ថែមទៀត លោកក៏បានរៀបចំការថត និងកាត់តរូបភាពរបស់កូនស្រីប្លែកៗ ដោយបង្ហាញឲ្យឃើញពីកូនស្រីកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផ្សេងៗយ៉ាងគួរឲ្យចាប់អារម្មណ៍។

យ៉ាងណាមិញ នៅពេលប្រពន្ធរបស់លោកបានឃើញរូបភាពដំបូង គិតថាជាការពិត តែដោយសារការកាត់តហួសហេតុខ្លាំងពេកទើបធ្វើឲ្យនាងមិនចង់ជឿវិញ។ ហើយទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនយល់ច្រឡំថាការជាពិត ដោយលោកបានអះអាងទៅវិញផងដែរថា កូនស្រីរបស់លោក មិនមានគ្រោះថ្នាក់អ្វីឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
រូបភាព ដែលរៀបចំថត និងកាត់តឡើង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T