មើលវីដេអូនេះទើបដឹងថា ឆាយ វីរៈយុទ្ធ ស្រលាញ់កូនស្រីយ៉ាងណា (មានវីដេអូ)

//s9.kh1.co/c6/c63ca2621d101d659c79ac23e3d0f293e5920197.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយមានកូនស្រីចូលមកក្នុងជីវិត តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ តែងតែបង្ហោះរូបភាព និងសកម្មភាពជាមួយកូនស្រី បង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ។

ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាចម្រៀងប្រុសសម្លេងពីរោះ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ចូលមកក្នុងជីវិត ដោយពេលនេះ កូនស្រីលោកមានអាយុ ១ឆ្នាំហើយ។ ជាពិសេស ក្រោយលូតលាស់ធំជាងមុន ក្មេងស្រីរូបនេះ កាន់តែគួរឲ្យស្រលាញ់ និងជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយមានកូនស្រី តារាប្រុសរូបនេះ តែងតែថតរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារ បង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។ មិនតែប៉ុណ្ណោះ បើទោះបីរវល់ជាមួយនឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅឆ្លៀតពេលនៅក្បែរ ភរិយា និងកូនស្រីបណ្ដូលចិត្ត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលទៅកាន់គ្រួសារ។ លើសពីនេះទៅទៀត គេក៏ឃើញ តារាប្រុសរូបនេះ ឧស្សាហ៍នាំភរិយា និងកូនស្រីដើរកម្សាន្តលំហែកាយ បង្កើនចំណងគ្រួសារឲ្យកាន់តែរឹងមាំទ្វេដង។ 

ជាក់ស្ដែង ថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះវីដេអូមួយពេលកំពុងលេងទឹកជាមួយនឹងកូនស្រី មើលទៅពិតជាមានក្ដីសុខខ្លាំង  ខណៈសកម្មភាពទាំងនោះ បង្ហាញឲ្យឃើញថា លោកបានយកចិត្តទុកដាក់ និងមើលថែកូនស្រីពេលកំពុងលេងទឹកបានយ៉ាងល្អតែម្ដង។ ម្យ៉ាងវិញទៀត តារារូបនេះ បានប្រលែងលេងជាមួយកូន បង្រៀនកូនឲ្យចេះហែលទឹកយ៉ាងសប្បាយរីករាយ  ដែលសកម្មភាពមួយនោះ ធ្វើឲ្យហ្វេនជាច្រើន លួចច្រណែននឹងភរិយាលោក ដែលមានស្វាមីល្អយ៉ាងដូច្នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

លោក ឆាយ វីរៈយុទ្ធ 
លោក ឆាយ វីរៈយុទ្ធ 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយានិងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយានិងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី 
ឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T