ភ្នំពេញ៖ តារាស្រីរូបស្រស់សោភា សម្បុរស្រអែម គួរឲ្យស្រលាញ់ និងពោរពេញទៅដោយសមត្ថភាព ពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា ជាមនុស្សដែលមានសមត្ថភាពសំបូរបែប ពូកែវោហាស័ព្ទ សម្លេងពីរោះ ពូកែកំប្លែង ថែមទាំងរួសរាយរាក់ទាក់ ទាំងអស់នេះជាចំណុចដែលធ្វើឲ្យ កញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានប្រជាប្រិយភាពខ្លាំងនៅលើវិថីសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែលនៅថ្ងៃទី១៦ វិចិ្ឆកា ២០២០ កញ្ញា សុភ័ក្រ កុសុម៉ា បានទទួលបង្ហោះនូវរូបគំនូរមួយសន្លឹក ដោយបានភ្ជាប់ជាមួយសារខ្លីថា៖ "អរគុណណាដែលបានស្រលាញ់ចូលចិត្ត ហើយគូរឡើងស្អាតជាងរូបពិតទៀត????" នៅលើគណនី INSTAGRAM ផ្ទាល់ខ្លួនរបស់កញ្ញាដោយបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ពេលបានឃើញរូបគំនូរដែលអ្នកគាំទ្រគូសឲ្យបានស្អាត និងដូចជាកញ្ញាបែបនេះ។ ការបង្ហោះរូបនេះគឺនៅក្នុងន័យទុកជាការថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់កញ្ញា ដែលបានខិតខំគូសរូបមួយនេះជូនកញ្ញាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖