មកស្គាល់តារាស្រីថៃទាំង ៨រូប ដែលមានភាពប៉ិនប្រសប់ក្នុងការសម្ដែងរឿងភាគទូរទស្សន៍ថៃ

//s9.kh1.co/c6/c6c1b7b63891c4e2f9e2c095eca449ed7dcfb152.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ថ្ងៃនេះអ្នកនឹងបានស្គាល់តារាស្រីថៃ ៨ រូបដែលមានសមត្ថភាពសម្ដែងយ៉ាងសាកសមឥតខ្ចោះក្នុងរឿងភាគទូរទស្សន៍ថៃ

តើអ្នកចូលចិត្តមើលរឿងភាគទូរទស្សន៍របស់ប្រទេសថៃដែរឬទេ? នេះជាតារាស្រីថៃ ៨ រូបដែលមានសមត្ថភាពសម្ដែងយ៉ាងសាកសមឥតខ្ចោះក្នុងរឿងភាគទូរទស្សន៍ថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កញ្ញា Taew Natapohn

ចាប់តាំងពីកញ្ញា Taew Natapohn បង្ហាញខ្លួនជាតារាសម្តែងនាងបានសម្តែងរឿងភាគទូរទស្សន៍ជាច្រើន។ រឿងភាគទូរទស្សន៍ភាគច្រើនត្រូវបានគេពេញនិយមរួមមាន៖ រឿង “Dong Poo Dee” “Suparburoot Jutathep: Khun Chai Ratchanon” “Nakee” និងច្រើនទៀត។

Taew Natapohn
Taew Natapohn

. Nune Woranuch

អ្នកនាង Nune Woranuch បានសម្តែងក្នុងរឿងភាគប្រវត្តិសាស្រ្តនិងរឿងភាគផ្សេងទៀតជាច្រើន។ ខ្សែភាពយន្តដែលពេញនិយមបំផុតរួមមាន៖ រឿង “Rak Nakara”, “E-Sa”, “Sri Ayodhaya”, “Pit Sawat” និងជាច្រើនផ្សេងទៀត។

Nune Woranuch
Nune Woranuch

. កញ្ញា Bella Ranee

កញ្ញា Bella Ranee បានសម្តែងរឿងភាគទូរទស្សន៍ល្បីៗ ជាច្រើនរួមមាន៖ រឿង “ Suparburoot Jutathep: Khun Chai Puttipat”, “ Buppaesunnivas”, “ Krong Karm” និងរឿងជាច្រើនទៀត។

កញ្ញា Bella Ranee
កញ្ញា Bella Ranee

. កញ្ញា Green Ausadaporn

នៅពេលនាងជាតារាសម្តែងនៅប៉ុស្តិ៍ប៉ុស្តិ៍លេខ ៧ ថៃ កញ្ញា Green Ausadaporn បានដើរតួក្នុងរឿងភាគដូចជា៖ “Buang Sabai”, “Kamin Gub Poon” និងរឿងជាច្រើនផ្សេងទៀត។

កញ្ញា Green Ausadaporn
កញ្ញា Green Ausadaporn

៥. អ្នកនាង Mew Nittha

អ្នកនាង Mew Nittha មើលទៅពិតជាស្រស់ស្អាតណាស់នៅពេលដែលនាងស្លៀកសំលៀកបំពាក់ថៃនៅក្នុងរឿងភាគទូរទស្សន៍។

រឿងភាគរបស់នាងរួមមាន៖ រឿង “ Petch Klang Fai”, “ Rak Nakara”, “ Mafia Luerd Mungkorn: Signh” និងរឿង “ Khun Chai Pawornruj” ។

 អ្នកនាង Mew Nittha
 អ្នកនាង Mew Nittha

. កញ្ញា Now Tisanart

ជាមួយនឹងរូបសម្បត្តិរបស់នាង Now Tisanart ពិតសាកសមនឹងរឿងភាគទូរទស្សន៍ខ្លាំងណាស់។ រឿងភាគដែលនាងបានសម្ដែងគឺរឿង “Sai Lohit”, “Suparburoot Jorm Jon: Duang Jai Kabot” និងរឿងជាច្រើនទៀត។

កញ្ញា Now Tisanart
កញ្ញា Now Tisanart

. កញ្ញា Namtarn Pichukkana

កញ្ញា Namtarn Pichukkana ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះតួឯកស្រីដែលមានភាពសាសមឥតខ្ចោះក្នុងការសម្ដែងទាំងក្នុងរឿងភាគបុរាណថៃនិងរឿងភាគថៃផ្សេងទៀតផងដែរ។

អស់រយៈពេល ៧ ឆ្នាំមកហើយដែលកញ្ញា Namtarn Pichukkana បានចាប់យកអាជីពជាតួសម្តែង ហើយនាងបានសម្តែងរឿងភាគចំនួន ៣ រួមមាន៖ រឿង “Sapai Jao”, “Tawan Yor Saeng” និងរឿង “Likit Haeng Jan”។

កញ្ញាNamtarn Pichukkana
កញ្ញាNamtarn Pichukkana

៨. កញ្ញា Aum Patchrapa

កំពូលតារាសម្តែងស្រី Aum Patchrapa បានសម្ដែងរឿងភាគជាច្រើនក្នុងពេលកន្លងមក។ រឿងភាគល្អបំផុតរបស់នាងរួមមាន៖ រឿង “ Mae Nak”,“ Fah Mai” និង រឿង “ Plerng Pranang”៕

កញ្ញា Aum Patchrapa
កញ្ញា Aum Patchrapa

ប្រភព៖ Thai Update

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T