រឿងគួរឱ្យភ្ញាក់ផ្អើល១១យ៉ាង ដែលអ្នកមិនធ្លាប់ដឹងអំពីកីឡា SUMO របស់ជប៉ុន (មានវីដេអូ)

//s9.kh1.co/15/1559a0b3d5ec042f693e509a2614b67c91350085.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

តើរឿងទាំង១១នោះ មានអ្វីខ្លះ?

បរទេស ៖ កីឡាស៊ូម៉ូ គឺជាកីឡាមួយដែលមានដើមកំណើតមកពីប្រទេសជប៉ុន បង្កើតឡើងក្នុងសតវត្សទី១៦ បច្ចុប្បន្នកីឡាប្រភេទនេះ ក៏នៅតែមានការពេញនិយមខ្លាំងនៅប្រទេសជប៉ុន។ តើកីឡាSUMO មានអ្វីប្លែកពីកីឡាដទៃ? ថ្ងៃនេះ Khmerload/keylatop នឹងលើកយកនូវរឿងទាំង១១ ដែលលោកអ្នកមិនធ្លាប់បានដឹងអំពីកីឡារបស់ជប៉ុនមួយនេះ ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. កីឡា SUMO គឺជាកីឡាសម្រាប់ពិធីសាសនា បើប្រៀបធៀបជាមួយនឹងកីឡាភាគច្រើននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ Sumo មានដើមកំណើតជាយូរមកហើយ។ ដោយតាមពិតមានអាយុកាលប្រហែលជា១៥០០ឆ្នាំ។ តាំងពីដំបូងកីឡាប្រភេទនេះ ត្រូវបានគេធ្វើក្នុងពិធីសាសនាស៊ីនតូ ក្នុងគោលបំណងដើម្បីបូជាគោរពដល់វិញ្ញាណដែលត្រូវបានគេស្គាល់ថាកាមី(kami) ហើយSumo នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយដើមកំណើតសាសនារបស់ខ្លួន ។

https://s9.kh1.co/__image/w=650,h=488,q=100/6b/6b2aec9a7ff9642244f22fad90196083f6bbf9c2.jpg

ទី២. លក្ខខណ្ឌនៃការប្រកួត ការប្រកួតមិនត្រូវចាប់ផ្តើមរហូតដល់អ្នកចំបាប់ទាំងពីរបានដាក់ដៃទាំងពីរលើដីក្នុងពេលតែមួយ។

VDO នៃលក្ខខណ្ឌការប្រកួត 

ទី៣. ជីវិតរបស់កីឡាករស៊ូម៉ូពិតជាលំបាកណាស់ Sumobeya គឺជាកន្លែងដែលអ្នកចំបាប់រស់នៅបរិភោគ ហ្វឹកហាត់និងគេងពេញមួយអាជីពរបស់ពួកគេ លើកលែងតែពួកគេរៀបការ ទើបពួកគេត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះឯករាជ្យ។

ការហ្វឹកហាត់របស់អ្នកចំបាប់ស៊ូម៉ូ 
ការហ្វឹកហាត់របស់អ្នកចំបាប់ស៊ូម៉ូ 

ទី៤. អ្នកចំបាប់ស៊ូម៉ូមិនមែនសុទ្ធតែធាត់នោះទេ តាមពិតនៅក្នុងប្រវត្ដិសាស្ដ្ររបស់ស៊ូម៉ូ មិនមានការបែងចែកទំងន់ដូចសម័យបច្ចុប្បន្ននេះឡើយ ។

https://s9.kh1.co/__image/w=600,h=719,q=100/88/88b8c620278720d58d409ed9618bc60780dc1960.jpg

ទី៥. អ្នកចំបាប់ស៊ូម៉ូ មិនត្រូវបានអនុញ្ញាតឱ្យបើកបររថយន្តទេ

https://s9.kh1.co/__image/w=350,h=205,q=100/1c/1c43d423d5c98da169c174a42f2252796cc78c46.jpg

ទី៦. ការប្រកួតថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ Sumo គេហៅថា "pleasure of a thousand autumns" ជាថ្ងៃដែលគេប្រគល់រង្វាន់បញ្ចប់ព្រឹត្តការណ៍ Sumo សរទរដូវ ។

https://s9.kh1.co/__image/w=390,h=260,q=100/2d/2d79c14b40d99322e2746afdaaaa33ef05223aaf.jpg

ទី៧. អាជ្ញាកណ្តាលសូម៉ូ ឬហ្គីជី(ភាសាជប៉ុន) គឺមានរឿងគួរឱ្យចាប់អារម្មណ៍ដូចជាអ្នកចំបាប់ដែរ គឺត្រូវចូលក្នុងពិភពសូម៉ូតាំងពីនៅក្មេង ដោយទទួលបានការហ្វឹកហាត់យ៉ាងតឹងរឹងបំផុត ដូចអ្នកចំបាប់ស៊ូម៉ូដែរ ។

https://s9.kh1.co/__image/w=199,h=300,q=100/08/08b59d6d7789e19d3aa52b71d1f1380a7cf0a0c8.jpg

ទី៨.អ្នកចំបាប់ស៊ូម៉ូ ត្រូវតែស្លៀកសម្លៀកបំពាក់បែបប្រពៃណី

https://s9.kh1.co/__image/w=200,h=300,q=100/ec/ec97db090443ecb5f93b62e573c5423b21ed1c23.jpg

ទី៩. ឥរិយាបទរបស់កីឡាករស៊ូម៉ូទាំងមុនពេលប្រកួត និងក្រោយប្រកួត ច្បាប់កំណត់ថានៅពេលចេញប្រកួត អ្នកចំបាប់ទាំងនោះត្រូវតែបំប៉ោងខ្លួនឯង និងនិយាយដោយពាក្យទន់ភ្លន់ ហើយក្នុងអំឡុងពេលប្រកួតពួកគេគួរតែចៀសវាងការបង្ហាញភាពរីករាយ នៅពេលឈ្នះឬខកចិត្តនៅពេលចាញ់។

https://s9.kh1.co/__image/w=640,h=427,q=100/87/878cc66906cd609ddea54703e3b60bfb28df5470.jpg

១០. លក្ខខណ្ឌសម្រាប់ជនបរទេសដែលមានបំណងចង់ហាត់កីឡាចំបាប់ប្រភេទនេះ គឺត្រូវពូកែខាងវប្បធម៌ជប៉ុន និង ចេះនិយាយភាសាជប៉ុន។ បន្ថែមពីនេះទៅទៀត ពួកគេត្រូវរៀនរស់នៅ និងព្យាយាមធ្វើឲ្យដូចជនជាតិជប៉ុន។

ទី១១. ស្ត្រីមិនអាចធ្វើជាអ្នកបោកចំបាប់បានទេ

https://s9.kh1.co/__image/w=510,h=314,q=100/ae/aea1a33d9fb0966b2281e1feabdda66e1b65dbbb.jpg

ប្រភព sumo-wrestling

Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T