កូរ៉េខាងត្បូង ៖ ជាមួយនឹងការបង្ហាញខ្លួន របស់ក្រុមនារីថ្មីគឺ aespa ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម SM Entertainment កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងការចែករំលែករូបភាព និងវីដេអូ Teaser របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ ក្រុមតារាចម្រៀងស្រីថ្មីចុងក្រោយ របស់ផលិតកម្ម SM បានបង្ហាញវីដេអូចម្រៀង សម្រាប់បទដំបូងរបស់ពួកគេ ដែលមានចំណងជើងថា Black Mamba តែជាអកុសលនៅពេលដែល MV Teaser នេះបានផ្សព្វផ្សាយ អ្នកគាំទ្រ Kpop ជាច្រើនបានចាប់ផ្តើមប្រៀបធៀបឈុតវីដេអូនេះ ទៅនឹងវីដេអូចម្រៀង POP / STARS របស់ក្រុម K-DA ។
ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏បានចង្អុលបង្ហាញ ពីភាពស្រដៀងគ្នាយ៉ាងខ្លាំង ជាមួយនឹងស្ទាយ៏នៃការថត រួមជាមួយនិងទីតាំងផ្សេងៗក្នុង MV ទាំងពីរ។
ចង់ដឹងថាតើ ក្នុងMVទាំងពីរ មានភាពស្រដៀងគ្នាកម្រិតណា?
សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖
អំពីទីតាំងដែលស្ថិតនៅលើរថភ្លើងក្រោមដី ។


ការបាញ់ពណ៌ចម្រុះ និងគំនូរតាមទីសាធារណៈដែលត្រូវបានប្រើ ។


រួមទាំងការប្រើប្រាស់រូប របស់ Mamba ដែលមើលទៅពិតជាស្រដៀងគ្នាយ៉ាងខ្លាំងជាមួយនិងក្រុម K / DA ។


ការប្រើប្រាស់ពស់ក្នុងរថភ្លើងក្រោមដី ។


ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រមួយចំនួនក៏បាន ចោទជាសំណួរទៅកាន់ផលិតកម្ម SM Entertainment ថា ៖

តើ SM ជាក្រុមហ៊ុនធំមិនមែនឬ? ហេតុអ្វីបានជាខ្វះភាពច្នៃប្រឌិតក្នុងការធ្វើ MV នេះទៅវិញ ?
មិចក៏ពួកគេទៅជាបែបនេះ?
តើពួកគេកំពុងតែលេងសើចមែនទេ? ចាប់តាំងពី AVATAR រហូតដល់ MV អ្វីគ្រប់យ៉ាងគឺជាន់គ្នា តើពួកគេអាចទទួលថាពួកគេ មិនបានលួចចម្លងដោយរបៀបណា? វាមានភាពស្រដៀងគ្នាច្រើនណាស់។
តើពួកគេជាក្រុម K / DA ថ្មីឬ?
តើពួកគេពិតជាបានធ្វើបែបនេះមែនទេ ... នេះគឺជាក់ស្តែងណាស់ តើពួកគេកំពុងធ្វើអ្វី?
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុម aespa ប្រឈមមុខនឹងការចោទប្រកាន់ ពីការលួចចម្លងពីក្រុម K / DA វាត្រូវបានគេនិយាយដោយឥតឈប់ឈរ ចាប់តាំងពីគំនិត concept “AI” របស់ aespa ត្រូវបានបង្ហាញដំបូង…


មិនទាន់អស់ទេ ជាមួយនឹងការចេញផ្សាយ MV teaser នេះដែរ មានសិល្បករម្នាក់ ដែលមកពីប្រទេសអាឡឺម៉ង់ គឺលោក Timo Helgert បានធ្វើការបង្ហោះខ្លឹមសារនៅលើ Instagram របស់លោកថា ការងាររបស់លោកត្រូវបានគេនិយាយថាមានរូបរាង និងខ្លឹមសារស្ទើរតែដូចគ្នាបេះបិទទៅ MV របស់ក្រុម aespa ។
លោក Timo Helgert បានអះអាងថាវា ហាក់ដូចជា ផលិតកម្ម SM Entertainment បានចំលងស្នាដៃរបស់លោកដោយបញ្ជាក់ថា ពួកគេមិនបានស្នើសុំគាត់ទេ ហើយពួកគេដូចជាមិនបានធ្វើការលើ MV នេះដែរ។

ខណៈពេលដែលអ្នកគាំទ្រ កំពុងតែទាមទាការពន្យល់ និងបកស្រាយនោះ ផលិតកម្ម SM Entertainment មិនទាន់មានការឆ្លើយតប ទៅនឹងការចោទប្រកាន់នេះនៅឡើយទេ ៕