កម្ពុជា ៖ កីឡាការិនីផ្នែកស្នូកឃ័រ តំណាងឱ្យប្រទេសកម្ពុជា គឺអ្នកស្រី ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ គឺជាកូនកសិកក្រីក្រមួយរូប ស្ថិតនៅក្នុងភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។ អ្នកស្រី ស្រួង ភាវី មានស្វាមីជាជនជាតិកូរ៉េខាងត្បូង ដោយបច្ចុប្បន្ននេះអ្នកស្រីកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលកីឡាការិនីរូបនេះបានសាងកេរ្តិ៍ឈ្មោះ លើឆាកអន្តរជាតិ ពោលគឺអ្នកស្រី ស្រួង ភាវី ធ្លាប់បានឈ្នះពានរង្វាន់ធំៗជាច្រើន ដូចជា ៖
• ធ្លាប់ឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោក កាលពីឆ្នាំ២០១៨ នៅប្រទេសតួកគី។
• ឆ្នាំ២០១៨ អ្នកស្រីបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតស្នូកឃ័រជើងឯកអាស៊ី នៃព្រឹត្តិការណ៍ The 1st Asian Championship Ladies 3-Cushion 2018 នៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ។
• ឆ្នាំ២០១៩ អ្នកស្រីបានជាប់ចំណាត់ថ្នាក់លេខ២ លំដាប់ពិភពលោក នៅប្រទេសអេស្ប៉ាញ ព្រមទាំងប្រកួតទទួលបានលេខ១ ក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ីស្នូកឃ័រនារី នៅប្រទេសកូរ៉េខាងត្បូង ។

• ហើយព្រមទាំងពានរង្វាន់ដទៃជាច្រើនទៀត លើឆាកអន្តរជាតិ ដែលមិនអាចនឹងរៀបរាប់អស់ ពោលគឺវីរកីឡាការិនី រូបនេះបានសាងភាពល្បីល្បាញរបស់ខ្លួន តំណាងឱ្យប្រទេសកម្ពុជា ៕

