តើអ្នកណាខ្លះកំពុងតែមានបញ្ហាពិបាកក្នុងការគេង? តោះ មកអនុវត្តន៍នូវវិធីងាយៗ និងមានប្រសិទ្ធភាពនេះ

//s9.kh1.co/ec/ec46284efec4ac396157230a95ed06a6f0e8ced9.jpg
នារី

 ១២-វិច្ឆិកា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បញ្ហាដំណេក គឺជាកត្តាមួយដែលរំខានដល់សុខភាពរបស់អ្នក។ បន្ទាប់ពីអ្នកស្ត្រេសពេញមួយថ្ងៃនៅកន្លែងធ្វើការ នោះខួរក្បាលរបស់អ្នកនឹងវិលវល់ ដែលបណ្តាលអោយភ្នែករបស់អ្នកមិនអាចបិទ ឬសម្រាកបានទេ ជាពិសេសនៅពេលដែលមានសំលេងរំខាននៅជុំវិញត្រចៀកអ្នកថែមទៀត នោះការគេងរឹតតែមិនអាចទៅរួច។

បញ្ហាដំណេក គឺជាកត្តាមួយដែលរំខានដល់សុខភាពរបស់អ្នក។ បន្ទាប់ពីអ្នកស្ត្រេសពេញមួយថ្ងៃនៅកន្លែងធ្វើការ នោះខួរក្បាលរបស់អ្នកនឹងវិលវល់ ដែលបណ្តាលឱ្យភ្នែករបស់អ្នកមិនអាចបិទ ឬសម្រាកបានទេ ជាពិសេសនៅពេលដែលមានសំឡេងរំខាននៅជុំវិញត្រចៀកអ្នកថែមទៀត នោះការគេងរឹតតែមិនអាចទៅរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជារឿងប្រសើរណាស់ ដែលអ្នកនូវមានវិធីសាស្រ្តផ្សេងទៀត ក្នុងការធ្វើឱ្យអ្នកអាចគេងលក់បានក្នុងត្រឹមតែពេលប៉ុន្មាននាទីប៉ុណ្ណោះ ហើយមានប្រសិទ្ធភាពខ្ពស់ជាងការរាប់ចៀមទៅទៀត។

រូបតំណាង
រូបតំណាង

Relax and Win៖ សៀវភៅមួយក្បាលឈ្មោះ Championship Performance ជាសៀវភៅសរសេរដោយ Lloyd Bud Winter នៅឆ្នាំ ១៩៨១ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងអស់រយៈពេល ៣៧ ឆ្នាំកន្លងមក។ សៀវភៅនេះ បានណែនាំអំពីបច្ចេកទេសមួយចំនួន ដែលត្រូវបានសរសេរ មុនពេលមានការរំខានពីស្មាតហ្វូន និង យូធូប (You tubes) កើតឡើង ប៉ុន្តែគោលការណ៍នេះ នៅតែមានគេអនុវត្តបានដល់សព្វថ្ងៃនេះ។ យ៉ាងណាមិញការគេងមិនបានផ្លាស់ប្តូរនោះទេ ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក វិធីសាស្រ្តនេះ គឺមានអត្រាជោគជ័យដល់ទៅ ៩៦% ឯណោះ ក្នុងចំណោមអ្នកដែលបានប្រកាន់ខ្ជាប់នូវការអនុវត្តរយៈពេល ៦សប្តាហ៍។

ក្នុងដំណាក់កាលចាប់ផ្តើម សៀវភៅនេះណែនាំឱ្យអ្នកបោសសំអាតចិត្តរបស់អ្នកតាមរយៈ ៤ជំហានដូចខាងក្រោម៖

ជំហាន ១៖ សម្រាកសាច់ដុំមុខ, អណ្តាត,​ ថ្គាម និងសាច់ដុំជុំវិញភ្នែករបស់អ្នក។

ជំហាន ២៖ ទម្លាក់ស្មារបស់អ្នកឱ្យទាប មុនពេលបន្ធូរដៃខាងលើ និងខាងក្រោមទាំងសងខាងរបស់អ្នក។

រូបតំណាង
រូបតំណាង

ជំហាន ៖ ដកដង្ហើមចេញ និងបន្ធូរអារម្មណ៍របស់អ្នក។

ជំហាន ៖ សម្រាកជើងរបស់អ្នក (ដំបូងភ្លៅ បន្ទាប់មកកំភួនជើងរបស់អ្នក)។

ដំណាក់កាលចុងក្រោយ ទាក់ទងនឹងការស្វែងរក “កន្លែងរីករាយ” នៅក្នុងចិត្តរបស់អ្នក ដែលធ្វើឱ្យរីករាយ និងឆ្លងកាត់ ហើយដេញតាមអោយស៊ីជម្រៅ ជាមួយទិដ្ឋភាពមួយចំនួនក្នុងចំណោមខាងក្រោមនេះ៖

១. អ្នកកំពុងគេងនៅក្នុងទូក ឬកាណូ នៅលើបឹងស្ងប់ស្ងាត់ ដោយគ្មានអ្វីក្រៅពីមេឃពណ៌ខៀវនៅខាងលើអ្នក។

រូបតំណាង
រូបតំណាង

២. គេងលង់លក់ក្នុងអង្រឹង នៅក្នុងបន្ទប់ដែលងងឹត។

៣. និយាយថា “កុំគិត កុំគិត កុំគិត ម្តងហើយម្តងទៀត រយៈពេល១០វិនាទី” (ប្រសិនបើនេះ ស្តាប់ទៅដូចជាជម្រើសដ៏ល្អ អ្នកគួរធ្វើវាជាទៀងទាត់ក្នុងការធ្វើសមាធិគេង)។ សូមអនុវត្តន៍វិធីនេះអោយបាន ៦សប្តាហ៍៕    

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T