អតីតអ្នករាំរបាំបាឡេ ដែលមានជំងឺវង្វេងវង្វាន់ បែរជាចាំក្បាច់រាំកាលពីច្រើនឆ្នាំមុន នៅពេលបានឮចង្វាក់តន្ត្រី (មានវីដេអូ)

//s9.kh1.co/e6/e636dcc0fba3eeb1f186bc9f8c93d9551607dc3f.png
សង្គម

 ១១-វិច្ឆិកា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

លោកយាយម៉ាតា ដែលជាអតីតអ្នករាំរបាំបាឡេ និងមានជំងឺវង្វេងវង្វាន់ បានចាំក្បាច់រាំកាលពីឆ្នាំ១៩៦៧ឡើងវិញ នៅពេលបានឮចង្វាក់តន្ត្រី។

អេស៉្បាញ៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការរំជួលចិត្ត និងក្រៀមក្រំយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលបានថតបង្ហោះចែកចាយនូវសកម្មភាព លោកយាយម្នាក់ឈ្មោះ ម៉ាតា ដែលជាអតីតអ្នករាំរបាំបាឡេ និងមានជំងឺវង្វេងវង្វាន់ បានចាំក្បាច់រាំកាលពីច្រើនឆ្នាំមុន នៅពេលបានឮចង្វាក់តន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងតាំងពីលោកយាយនៅមានជីវិតម៉្លេះ មុនពេលគាត់ស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១៩ ហើយទើបតែបង្ហោះចែកចាយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសម្នាក់ដែលមកពីខាងសប្បុរសធម៌ បានដាក់កាសត្រចៀកឲ្យលោកយាយម៉ាតាស្ដាប់ ដែលលោកបានចាក់ចង្វាក់តន្ត្រីរបស់របាំបាឡេ។ រំពេចនោះ លោកយាយហាក់ដូចជាមានមានសោកសៅ និងមានការចងចាំនូវក្បាច់រាំឡើងវិញ ដែលគាត់បានកម្រើកដៃយឺតៗរាំទៅតាមចង្វាក់តន្ត្រី។ ហើយក្បាច់ទាំងនោះ គឺដូចទៅនឹងក្បាច់ដែលគាត់បានធ្វើការសម្ដែងលើឆាកនៅក្នុងឆ្នាំ១៩៦៧ផ្ទាល់តែម្ដង។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការរាំរួចមក អ្នកដែលនៅជុំវិញគាត់ ក៏បានទះដៃអបអរទៅកាន់គាត់ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកយាយម៉ាតា
លោកយាយម៉ាតា
លោកយាយម៉ាតា
លោកយាយម៉ាតា
លោកយាយម៉ាតា
លោកយាយម៉ាតា
លោកយាយម៉ាតា កាលពីសម្ដែងរបាំបាឡេក្នុងឆ្នាំ១៩៦៧
លោកយាយម៉ាតា កាលពីសម្ដែងរបាំបាឡេក្នុងឆ្នាំ១៩៦៧
លោកយាយម៉ាតា កាលនៅវ័យក្មេង
លោកយាយម៉ាតា កាលនៅវ័យក្មេង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/44/4479ed00b9064801a94ca7e90d54881f1bf9781e.jpg

សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅទីក្រុងកូឡាឡាំពួរ ដែលជាជំហានដំបូងប្រកបដោយការស្ថាបនា ក្នុងការរៀបចំបទឈប់បាញ់នៅកម្ពុជា-ថៃ

 ០៨-សីហា-២០២៥ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T