ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពបញ្ចប់កូនរដូវប្រាំង ឆ្នាំ២០២៥

//s9.kh1.co/c6/c6adce4b53c6224c661187f3ab5d20b0c8892a53.jpg
សង្គម

 ០៧-សីហា-២០២៥ ២ល្ងាច · ១៣ ម៉ោងមុន

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពបញ្ចប់កូនរដូវប្រាំង ឆ្នាំ២០២៥

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា កូនរដូវប្រាំងនឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តទៅ រដូវវស្សានឹងវិលត្រឡប់មកមានលក្ខណៈជាធម្មតាវិញ ដែលអាច មានភ្លៀងធ្លាក់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងរដូវវស្សានេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី ជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល។

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T