គ្រោះក្នុងលាភ ប្អូនស្រីភៀសសឹក ដែលចង់ក្លាយជាគ្រូបង្រៀន ពេលនេះ ហនុមានបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ

//s9.kh1.co/41/41694605a9c428c22c771c0024af05da6c28630e.jpg
សង្គម

 ០៦-សីហា-២០២៥ ៤ល្ងាច · មួយថ្ងៃមុន

ទំពាំងស្នងឬស្សីពិតៗ! ក្រុមហ៊ុន ហនុមានបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ ប្អូនស្រីភៀសសឹក ដើម្បីសម្រេចគោលបំណងចង់ក្លាយជាគ្រូបង្រៀន

សង្គម៖ មានរឿងរ៉ាវមួយ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេងអ៉ីនធឺណែត ទៅនឹងទេពកោសល្យ ប្អូនស្រីភៀសសឹក ដែលចេះ ៤ ភាសារៀនតាម app ជាពិសេសការនិយាយជាភាសាអង់គ្លេសរបស់ប្អូន ទទួលបានការស្ងើតសរសើរជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបញ្ជាក់ប្រាប់ ត្រូវបានស្គាល់ ប្អូនស្រី Nelly ដែលរស់នៅខេត្តឧត្តរមានជ័យ ត្រូវបានស្គាល់ជាជនភៀសខ្លួនមកជំរុំ ក្រោយពីការប៉ះទង្គិតគ្នារវាង ថៃ-កម្ពុជា នៅកន្លែងប្អូនស្នាក់នៅ។

ក្រោយពីឃើញទេពកោសល្យរបស់ប្អូន Nelly ក៏ដូចជាការប្រឹងប្រែង ថ្វីត្បិតជីវភាពខ្វះខាតប្អូនស្រីត្រូវបង្ខំចិត្តបោះបង់ការសិក្សា ក្រុមហ៊ុនហនុមាន បានផ្តល់ជំនួយ ជាទឹកប្រាក់ចំនួន ៣០០ដុល្លាររៀងរាល់ខែ រយៈពេល ៣ ឆ្នាំ ស្មើនឹង ១០ ៨០០ដុល្លារដល់ប្អូនស្រីភៀសសឹក ក្នុងការសម្រេចបំណងក្តីស្រមៃក្លាយជាគ្រូបង្រៀនផងដែរ។

ក្រោយពីឃើញបែបនេះ​ បានធ្វើឲ្យមហាជន មានការកោតសរសើរជាខ្លាំង និងថ្លែងអំណរគុណដ៏ក្រុមហ៊ុន ហនុមាន សង្ឃឹមថា ជំនួយរបស់ក្រុមហ៊ុនហនុមាន នឹងបានជួយសម្រួល ការរស់នៅប្រចាំថ្ងៃ ទិញសម្ភារៈសិក្សា តម្រូវការផ្សេងៗ ប្រែខ្សែជីវិត ឲ្យស្រស់បំព្រង ផូរផង់ ដែលនេះបានសរបញ្ជាក់ឲ្យយើងឃើញថា «យើងមិនអាចរើសកន្លែងកើត តែយើងអាចកែប្រែជីវិតខ្លួនឯងបាន»៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T