អង្គការសុខភាពពិភពលោក កំពុងជួយយ៉ាងសកម្មផ្នែកសម្ភារៈនិងថ្នាំសង្កូវដល់ជនភៀសសឹក

//s9.kh1.co/4c/4cbe3a29e34dfad7bc31f01901a17a1dedf1d57f.jpg
សង្គម

 ០៨-សីហា-២០២៥ ៩ព្រឹក · ៨ ម៉ោងមុន

លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា លោកកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការផ្តល់នូវសម្ភារៈនិងថ្នាំសង្កូវមួយចំនួន សម្រាប់ចែកបន្តដល់ពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងជំរំ។

ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពរបស់ពលរដ្ឋភៀសសឹក នៅជំរំភៀសសឹក ស្ថិតនៅវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា លោកកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការផ្តល់នូវសម្ភារៈនិងថ្នាំសង្កូវមួយចំនួន សម្រាប់ចែកបន្តដល់ពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងជំរំ។ ជាមួយគ្នានេះ អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) ក៏បានស្វាគមន៍ចំពោះការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃជារៀងរហូតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរម្លឹកជូនថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់តំណាងឱ្យស្ថានទូតចំនួន១១ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)ចំនួន១៥ស្ថាប័ន និងអង្គការពាក់ព័ន្ធ បានចុះពិនិត្យជំរំជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ ទន្ទឹមនេះ លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) បានទៅពិនិត្យផ្ទាល់ដល់ទីតាំង ដើម្បីដឹងពីស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងជំរំ ភៀសសឹក ដែលក្នុងនោះជំរំជនភៀសសឹកក្នុងខេត្តសៀមរាបចំនួន៤ទីតាំង, ជំរំជនភៀសសឹកនៅខេត្តព្រះវិហារចំនួន១ទីតាំង, ជំរំជនភៀសសឹកនៅខេត្តឧត្តរមានជ័យចំនួន១ទីតាំង៕ 

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=433,q=100/83/83a86c356b84f3a54d82dcade1a17b78b09739ba.jpg
https://s9.kh1.co/__image/w=650,h=433,q=100/8d/8d8dcb13db1fea0bcd60cd9eea7428241cbb2ed6.jpg
https://s9.kh1.co/__image/w=650,h=433,q=100/e2/e27bad453c17093fb19c5cdf9424a6297c215108.jpg
https://s9.kh1.co/__image/w=650,h=433,q=100/e9/e90bf8b001fbe98485151a960d2f0071f160bd7c.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/44/4479ed00b9064801a94ca7e90d54881f1bf9781e.jpg

សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅទីក្រុងកូឡាឡាំពួរ ដែលជាជំហានដំបូងប្រកបដោយការស្ថាបនា ក្នុងការរៀបចំបទឈប់បាញ់នៅកម្ពុជា-ថៃ

 ០៨-សីហា-២០២៥ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T