ជាលើកដំបូង ផ្លូវមួយនៅទីក្រុង Los Angeles បានដាក់ឈ្មោះផ្លូវការថា SM Entertainment Square

//s9.kh1.co/d9/d92c31dbcd9c6c0b5fb286c52183badd8de60b30.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ឈ្មោះ SM Entertainment Square ត្រូវបានគេដាក់ នៅទីតាំងផ្លូវបំបែកមួយ ស្ថិតនៅកណ្តាលទីក្រុង Los Angeles ដើម្បីផ្តល់កិត្តិយសដល់ នាយកប្រតិបត្តិផលិតកម្ម SM លោក Lee Soo Man!

អាមេរិក ៖ យោងតាមផលិតកម្ម SM Entertainment នៅថ្ងៃទី ៦ ខែវិច្ឆិកានេះ ក្រុមប្រឹក្សាទីក្រុង LA បានសម្រេចចិត្ត ដាក់ឈ្មោះផ្លូវបំបែកនៃវិថីទី ៦ ប្រសព្វនិងផ្លូវ Oxford ដែលមានទីតាំងស្ថិតនៅ កណ្តាលទីក្រុង Los Angeles ត្រូវបានដាក់ឈ្មោះជាផ្លូវការថា «SM Entertainment Square»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការផ្តល់កិត្តិយស ដល់ស្ថាបនិកផលិតកម្ម SM គឺលោក Lee Soo Man ដែលជាអ្នកត្រួសត្រាយផ្លូវ ក្នុងការលើកកម្ពស់វប្បធម៌កូរ៉េនៅ Los Angeles ក៏ដូចជានាំឲ្យ K-pop វាយលុកនៅក្នុងទីផ្សាតន្រ្តីពិភពលោកផងដែរ។

ចំពោះការឆ្លើយតប ខាងផលិតកម្ម SM ក៏បានលើកឡើងថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុន របស់ផលិតកម្មកម្សាន្តកូរ៉េ ត្រូវបានគេដាក់ឈ្មោះ តាមដងផ្លូវអាមេរិក ពិតជាមានអត្តន័យដូចគ្នាទៅនឹង Times Square នៅទីក្រុងញូវយ៉កដែរ។ នៅថ្ងៃអនាគត ខាងផលិតកម្មសង្ឃឹមថា ទីលានកម្សាន្តមួយនេះ នឹងក្លាយជាកន្លែងដែលយុវជនមកពីទូទាំងពិភពលោក អាចប្រមូលផ្តុំគ្នាបាន។

យ៉ាងណាមិញ នេះជាការបង្ហាញការគោរពមួយ ចំពោះ​ផលិតកម្ម SM Entertainment និងនាយកប្រតិបត្តិ Lee Soo Man ដែលបានធ្វើការយ៉ាងសកម្ម លើឧស្សាហកម្មតន្រ្តី ក្នុងការដឹកនាំ K-pop ទាំងមូល បានឡើងលើឆាកអន្តរជាតិដូច្នេះដែរ៕

សូមទស្សនារូបខាងក្រោម៖ 

Lee Soo Man
Lee Soo Man
ទីតាំងដែលគេបានដាក់ឈ្មោះ 
ទីតាំងដែលគេបានដាក់ឈ្មោះ 
ផ្លាកសញ្ញា
ផ្លាកសញ្ញា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T