គ្រប់គ្នាគិតមិនដល់ថា ស្ត្រីសម័យបុរេប្រវត្តិចេញទៅបរបាញ់សត្វ មិនឲ្យចាញ់បុរសសោះឡើយ

//s9.kh1.co/77/775e639f80d61f46fc369c884cc9cde1221121ae.jpg
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

វត្ថុដែលដាក់អមជាមួយសាកសព ទំនងជារបស់ដែលសពធ្លាប់បានប្រើ ក្នុងពេលមានជីវិត។

អាមេរិក៖ បុរសត្រូវចេញទៅប្រមាញ់សត្វ ហើយស្ត្រីត្រូវរស់នៅផ្ដុំគ្នា។ នោះជាទស្សនៈទូទៅនៃបុព្វបុរសក្នុងសម័យបុរេប្រវត្តិរបស់យើង តាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែការរកឃើញសពរបស់ស្ត្រីម្នាក់ដែលត្រូវបានបញ្ចុះតាំងពី៩,០០០ឆ្នាំមុន នៅលើភ្នំ Andes ជាមួយនឹងអាវុធនិងឧបករណ៍បរបាញ់ និងការវិភាគនៃតំបន់បញ្ចុះសពជាច្រើន ក្នុងទ្វីបអាមេរិក បានបង្ហាញពីសម័យកាលប្រមាញ់សត្វ ធ្វើជាអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គំនូរតំណាងបង្ហាញពីការបរបាញ់សត្វរបស់ស្ត្រី នៅសម័យបុរេប្រវត្តិ
គំនូរតំណាងបង្ហាញពីការបរបាញ់សត្វរបស់ស្ត្រី នៅសម័យបុរេប្រវត្តិ

ស្ត្រីរូបនេះត្រូវបានគេគិតថា មានអាយុចន្លោះពី១៧ទៅ១៩ឆ្នាំ នៅពេលនាងស្លាប់ ហើយត្រូវបានគេកប់ជាមួយរបស់របរជាច្រើន ដែលត្រូវបានគេឲ្យល្បងជាមួយការបរបាញ់សត្វ ដោយប្រើលំពែងគប់។ កន្លែងបញ្ចុះសពត្រូវបានគេរកឃើញ នៅឆ្នាំ២០១៨ ក្នុងកំឡុងពេលជីកនៅទីតាំងដីទួល Wilamaya Patjxa ក្នុងប្រទេសប៉េរូ។

ភេទត្រូវបានកំណត់តាមរយៈការវិភាគឆ្អឹង និងប្រូតេអ៊ីនដែលត្រូវបានរកឃើញនៅលើធ្មេញរបស់គ្រោងឆ្អឹង។ យោងតាមអ្នកបុរាណវិទូបានឲ្យដឹងថា វត្ថុដែលដាក់អមជាមួយសាកសព ទំនងជារបស់ដែលសពធ្លាប់បានប្រើ ក្នុងពេលមានជីវិត។ ទោះបីជាអ្នកប្រាជ្ញខ្លះបានលើកឡើងពីតួនាទីរបស់ស្ត្រីក្នុងការបរបាញ់ពីបុរាណក៏ដោយ ក៏អ្នកផ្សេងទៀតបានច្រានចោលគំនិតនេះ បើទោះបីជាគេបានរកឃើញឧបករណ៍បរបាញ់មួយចំនួន ដែលបានបញ្ចុះជាមួយសាកសពស្ត្រីម្នាក់ក៏ដោយ។

ឧបករណ៍បរបាញ់សត្វ ដែលធ្លាប់បានប្រើនៅសម័យបុរេប្រវត្តិ
ឧបករណ៍បរបាញ់សត្វ ដែលធ្លាប់បានប្រើនៅសម័យបុរេប្រវត្តិ

ដើម្បីពិនិត្យមើលថាតើស្ត្រីដែលបានរកឃើញនៅកន្លែងនេះ ពិតជាធ្លាប់បានរស់នៅតំបន់នេះ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលគ្រោងឆ្អឹងចំនួន៤២៩ នៅកន្លែងបញ្ចុះសពចំនួន១០៧ ក្នុងទ្វីបអាមេរិកខាងជើងនិងត្បូង ដែលមានអាយុកាលប្រហែល៨,០០០ទៅ១៤,០០០ឆ្នាំមុន។ ក្នុងចំណោមនោះ មានមនុស្ស២៦នាក់ត្រូវបានកប់ជាមួយឧបករណ៍បរបាញ់ ១១នាក់ជាស្រីនិង១៥នាក់ជាប្រុស។ សំណាកនេះគឺគ្រប់គ្រាន់ ដើម្បីធានាការសន្និដ្ឋានថា ការចូលរួមរបស់ស្ត្រីក្នុងការបរបាញ់ ទំនងជាសកម្មខ្លាំង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T