ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសលោក Film Thanapat បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា លោកគ្រោងនឹងចាប់ដៃសម្តែងរឿងភាគថ្មីជាមួយនឹងតារាស្រី Bifern Anchasa ក្នុងពេលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង យោងតាមប្រភពសារព័ត៌មាន Daradaily បានបញ្ជាក់យ៉ាងច្បាស់ៗថា Film Thanapat និង Bifern Anchasa គឺនឹងសម្តែងរឿង «My Lucky Star» របស់ប៉ិស្តិ៍ទូរទស្សន៍ ONE 31។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៣ ហើយដែល Film និង Bifern បានធ្វើការថតរឿងជាមួយគ្នា។ ដោយលើកទី១ កាលពីឆ្នាំ ២០១៩ អ្នកទាំងពីរបានសម្តែងក្នុងរឿង «Poot Pitsawat»។ រីឯលើកទី២ ក្នុងឆ្នាំ ២០២០ គឺរឿង «Ruk Laek Pop»។ ហើយលើកទី៣ គឺគ្រោងនឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


