ល្អមើលទៀតហើយ! រឿងភាគថៃថ្មីៗ ៣ រឿងរបស់ប៉ុស្តិ៍លេខ ៧ ប្រកាសនឹងចាក់បញ្ចាំងនាចុងខែតុលា និងខែវិច្ឆិកា ឆាប់ៗនេះ!

//s9.kh1.co/3c/3c1fc7d119a2755926df584b1e89aef057c66bc8.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០២០ ១២ល្ងាច · ៥ ឆ្នាំមុន

រឿងភាគថៃថ្មីៗ ៣ រឿងរបស់ប៉ុស្តិ៍លេខ ៧ ប្រកាសនឹងចាក់បញ្ចាំងនាចុងខែតុលា និងខែវិច្ឆិកា ឆាប់ៗនេះ!

ថៃ៖ ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ បានប្រកាស និងរៀបចំក្នុងការចាក់ផ្សាយរឿងភាគថ្មីៗជាបន្តបន្ទាប់ ហើយអ្វីដែលសំខាន់គឺរឿងភាគថ្មីចំនួន ៣ ខាងក្រោមនេះគឺសុទ្ធតែមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗថែមទៀតផង។ ចង់ដឹងអត់​ថា រឿងភាគទាំង ៣ នេះមានចំណងជើងអ្វី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿងភាគ «Jark Sadtroo Soo Huajai»
សម្រាប់រឿងភាគថ្មីចំណងជើង «Jark Sadtroo Soo Huajai» ជាការសម្តែងដោយលោក Mik Thongraya និង Aum Patchrapa គឺនឹងចាក់បញ្ចាំងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ នេះហើយ។

Mik Thongraya និង Aum Patchrapa
Mik Thongraya និង Aum Patchrapa

២. រឿងភាគ «Rahut Rissaya»
ចំណែកលោក Bank Artit និង Pinkploy Paparwadee ជាតួឯកប្រុសស្រី ក្នុងរឿងភាគថ្មីដែលមានចំណងជើង «Rahut Rissaya» ក៏គ្រោងនឹងចាក់បញ្ចាំងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ឆាប់ៗនេះផងដែរ។

Bank Artit និង Pinkploy Paparwadee
Bank Artit និង Pinkploy Paparwadee

៣. រឿងភាគ «Laa Tah Chon» 

ដោយឡែករឿងភាគ «Laa Tah Chon» សម្តែងដោយលោក Es Kantapong និង Preaw Tussaneeya គឺបានប្រកាសថានឹងចាក់ផ្សាយនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ នេះហើយ។ គួរបញ្ជាក់ថា នេះគឺជាលើកទី២ សម្រាប់លោក Es Kantapong និង Preaw Tussaneeya បានធ្វើសម្តែងរួមគ្នា៕

Es Kantapong និង Preaw Tussaneeya
Es Kantapong និង Preaw Tussaneeya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T