នារីម្នាក់ ខានកាត់សក់អស់រយៈពេល១៥ឆ្នាំ និងប្ដេជ្ញាចិត្ដទុកឲ្យបានប្រវែង២ម៉ែត្រ

//s9.kh1.co/78/78b9a5c8a162656ed2f729dd80dfa6f54dfcb546.jpg
សង្គម

 ២៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នារីជនជាតិអាល្លឺម៉ង់ម្នាក់ ដែលខានកាត់សក់អស់រយៈពេល១៥ឆ្នាំ បានប្ដេជ្ញាចិត្ដថានាងនឹងបន្ដទុករហូតឲ្យបានប្រវែង២ម៉ែត្រ ទោះបីបច្ចុប្បន្ននេះ សក់របស់នាងលូតលាស់បានវែងក៏ដោយ។

អាល្លីម៉ង់៖ នារីជនជាតិអាល្លឺម៉ង់ម្នាក់ ដែលខកខានកាត់សក់អស់រយៈពេល១៥ឆ្នាំ បានប្ដេជ្ញាចិត្ដថានាងនឹងបន្ដទុករហូតឲ្យបានប្រវែងម៉ែត្រ ទោះបីបច្ចុប្បន្ននេះ សក់របស់នាងលូតលាស់បានវែង ស្ទើរតែអូសដីហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Stefanie Classen វ័យ៣១ឆ្នាំ កម្ពស់១.៧២ម៉ែត្រ ដែលមានការងារជាសន្ដិសុខមកពីទីក្រុង Dusseldorf នៃប្រទេសអាល្លឺម៉ង់ បានកត់ត្រាអំពីដំណើរទុកសក់របស់នាង តាមរយៈការថតរូបបង្ហោះទៅលើបណ្ដាញសង្គមអុីនស្ដារក្រាមដែលមានចំនួនអ្នកតាមដាន (Follower) ជាង២ពាន់នាក់។ រូបថតទាំងនោះ គឺថតដោយមិត្ដប្រុសរបស់នាងឈ្មោះ Ralph Kopitz វ័យ២៩ឆ្នាំ ដែលជាអ្នកបច្ចេកទេសផ្នែកព័ត៌មានវិទ្យា។

នាង Stefanie បាននិយាយថា៖

ខ្ញុំបានសម្រេចចិត្ដឈប់កាត់សក់ ហើយទុកវារហូតមក ចាប់តាំងពីខ្ញុំមានអាយុ១៦ឆ្នាំម៉្លេះ។ ឥឡូវនេះ សក់របស់ខ្ញុំក៏បានលូតវែង មកដល់.កជើងរបស់ខ្ញុំផងដែរ ហើយខ្ញុំតែងតែឲ្យ Ralph ថតរូបទុកជាប្រចាំ។

នាង Stefanie Classen

គួរឲ្យដឹងផងដែរថា សក់របស់ Stefanie លូតលាស់បានប្រវែង ១សង់ទីម៉ែត្ររៀងរាល់ខែ ហើយនាងកក់សក់ជាមួយសាប៊ូ និងក្រែមបន្ទន់ជាប្រចាំ ចំនួន២ដងក្នុងមួយសប្ដាហ៍។ ប៉ុន្ដែ នាងក៏មានផលវិបាកផងដែរ នៅពេលសក់សើមម្ដងៗ ដូច្នេះនាងតែងតែចូលគេងទាំងសក់នៅសើម ហើយជាធម្មតាវានឹងស្ងួតវិញ នៅពេលនាងភ្ញាក់ពីគេង ប៉ុន្ដែក៏អាស្រ័យលើអាកាសធាតុផងដែរ។ ហើយចំពោះមូលហេតុដែលមិនប្រើម៉ាស៊ីនសម្ងួត ពីព្រោះកម្ដៅរបស់វាអាចបំផ្លាញសក់របស់នាងបាន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen
នាង Stefanie Classen និងមិត្ដប្រុស
នាង Stefanie Classen និងមិត្ដប្រុស
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T