ល្អអីល្អយ៉ាងនេះ! ស៊ូ យ៉ាទី សង្គ្រោះបាល់ប៉េណាល់ទីបាន២គ្រាប់ ជួយណាហ្គា ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ (មានវីដេអូ)

//s9.kh1.co/54/5416ce9325209520d9853dd7f3c218bd973f49f2.jpg
កីទ្បា

 ២២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ណាហ្គា កក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះភ្នំពេញក្រោន នៅវគ្គប៉េណាល់ទី ដោយលទ្ធផល ៣-១

ភ្នំពេញ៖ ក្រុមណាហ្គាវើលដ៍ បានកក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធ ទី២១​ ខែតុលា ម្សិលមិញ ដោយបាល់កាត់សេចក្ដី១១មែ៉ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមណាហ្គាវើលដ៍ (រូបភាព៖ CNCC)
ក្រុមណាហ្គាវើលដ៍ (រូបភាព៖ CNCC)

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ រយៈពេលពេញ៩០នាទីពេញ ក្រុមទាំងពីរបានត្រឹមបង្កើតឱកាសស៊ុតគំរាមគ្នាទៅមក តែមិនមានគ្រាប់បាល់កើតឡើងនោះទេ ពោលខាងណាហ្គា ស៊ុតបាន១៤ជើង ចំគោលដៅ៥ដង ចំណែកឯក្រុមសឹង្កក្រហមភ្នំពេញក្រោន ស៊ុតបាន៩ជើង ចំគោលដៅ១ដង។

សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)
សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)
រូបភាព៖ CNCC
រូបភាព៖ CNCC

ជាមួយគ្នានេះ ក្រោយបានត្រឹមស្មើគ្នា រយៈពេល៩០នាទី ក្រុមទាំងពីរតម្រូវឲ្យទាត់បាល់១១មែ៉ត្រ កាត់សេចក្ដីដើម្បីស្វែងរកអ្នកឈ្នះនិង អ្នកចាញ់ ដោយក្នុងចំណោមការស៊ុត៤គ្រាប់ដូចគ្នា ក្រុមណាហ្គាធ្វើបាន៣គ្រាប់ ចំណែកឯ ភ្នំពេញក្រោន ធ្វើបាន១គ្រាប់។ ដូច្នេះ បេក្ខភាពដែលត្រូវកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមណាហ្គា ហើយជ័យជម្នះនេះដែរ ក៏ជាគុណសម្បត្តិធំធេងរបស់អ្នកចាំទី ស៊ូ យ៉ាទី ដែលសង្គ្រោះបាល់ពីការស៊ុតប៉េណាល់ទីរបស់ ភ្នំពេញក្រោនបានដល់ទៅ២គ្រាប់។

ការសង្គ្រោះបាល់របស់ ស៊ូ យ៉ាទី (រូបភាព៖ CNCC)
ការសង្គ្រោះបាល់របស់ ស៊ូ យ៉ាទី (រូបភាព៖ CNCC)

គួរបញ្ជាក់ដែរថា នាថ្ងៃនេះ វេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ ក្រុមវិសាខា នឹងត្រូវតតាំងជាមួយ ខេត្តព្រៃវែង ខណៈក្រុមណាដែលឈ្នះនឹងត្រូវឡើងទៅជួបណាហ្គា នៅវគ្គផ្ដាច់ព្រ័ត្រ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោមនេះ៖

ប្រភព៖ រូបភាព CNCC និង Nagaworld FC

ប្រភព៖ វីដេអូ BTV Cambodia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T