ទោះកូន១ក៏ពិតមែន តែ ពេជ្រ សូលីកា កាន់តែស្រស់ស្អាត ពេលតុបតែងខ្លួនបែបនេះ

//s9.kh1.co/bf/bf840e9871370e8bd9c8185e93730d1a1a28089e.jpg
នារី

 ២១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទោះទើបនឹងសម្រាលកូនក៍ពិតមែនតែពេជ្រ សូលីកានៅតែងខ្លួនបានយ៉ាងសុីវិល័យបបែបនេះ...

ភ្នំពេញ៖ ក្រោយពេលសម្រាលកូនប្រុសដំបូងហើយ តារាចម្រៀង ពេជ្រ សូលីកា​ ហាក់មមាញឹកយ៉ាងនឹងសិល្បៈអាជីពចម្រៀងរបស់នាងជាខ្លាំង តួយ៉ាងកាលពីពេលថ្មីនេះនាងទើបតែចេញបទចម្រៀងថ្មីមួយបទជាលើកដំបូងរបស់នាងបន្ទាប់ពីសម្រាលកូនហើយ តាមរយៈបទ «ម្នាក់នោះមិនមែនជាយើង» ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវិលចូលសិល្បៈជាលើកទីពីរនេះយើងសង្កេតឃើញថា ទោះបីមានកូន១ក៏ពិតមែន តែរូបសម្រស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យដដែល។ ជាពិសេសកាន់តែមានភាពលេចធ្លោខ្លាំងជាងមុន ជាមួយនឹងការលេងស្ទាយ៍តុបតែងខ្លួន ម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកៗមើលទៅមិនស៊ាំភ្នែកនោះឡើយ។

តួយ៉ាងកាលពីម្សិលមិញនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមរបស់នាងដោយស្លៀករ៉ូបពណ៌ខ្មៅពងជីកចក់ ហើយលើកសក់បួងឡើងលើ អមជាមួយនឹងបូរ.កទៀតនោះរឹតតែបង្ហាញពីភាពស៊ិចសុី សុីវិល័យរបស់យុវវ័យសម័យថ្មី រួមជាមួយការតុបតែខ្លួនរបស់អ្នកនាងបានយ៉ាងល្អ មើលមិនទាស់ភ្នែកតែម្ដង មើលទៅ ពិតជាប្លែក ស្រស់ស្អាតជាងរាល់ដង ខណៈមានកូនមួយហើយក៏ពិតមែន ប៉ុន្តែនាងនៅតែមានភាពច្នៃប្រឌិតក្នុងការធ្វើខ្លួន បាននៅតែស្អាតខ្ញង់នឹងទាក់ចិត្តហ្វេនៗ៕  

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T