Angela Baby ឈ្មោះជារាជនីសម្រស់ ទោះត្រូវបានប្រមាញ់រូបZoom ជិតបែបណា ក៏មិនមែនជាបញ្ហា

//s9.kh1.co/c8/c8db2b32c8ff0218ab91c009decbd1fea6d9955c.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ឃើញសម្រស់ពេលចូលរួម នៅក្នុងកម្មវិធីមានភាពស្រស់ស្អាតទៅ តែសម្រស់នៅក្រៅរបស់ តារាស្រី Angela Baby កាន់តែលេចធ្លោខ្លាំងឡើង បន្ទាប់ពីបង្ហាញខ្លួនជាមួយនឹងកូនប្រុស ក្នុងការតុបតែងខ្លួនយ៉ាងធម្មតាបំផុត

ចិន៖ មិនថាទៅចូលរួមនៅក្នុងកម្មវិធីណាមួយនោះទេ តារាស្រី Angela Baby តែងតែទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ជាមួយនឹងសម្រស់ដ៏លេចធ្លោ ស្រស់ស្អាតក្មេងវ័យ ដែលមានភាពសាកសមបំផុត ជាតារាស្រីលំដាប់ជួរមុខមួយរូប។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ នៅក្នុងគេហទំព័រ Sohu ស្រាប់តែបានបង្ហាញថា មានអ្នកលេងបណ្ដាញសង្គម បានចាប់រូបភាពរបស់ តារាស្រី Angela Baby ព្រមទាំងកូនប្រុសរបស់នាង ដែលបាននាំគ្នាទៅលេងកម្សាន្តនៅឧទ្យាន Disneyland  ខណៈដែលកូនប្រុសរបស់នាង បានស្លៀកពាក់ជា Spider Man លេងជាមួយម្ដាយខ្លួន យ៉ាងរីករាយ។ 

ក្នុងនោះដែរ នៅពេលដែលរូបថតទាំងនោះ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ក៏មានមនុស្សជាច្រើនបានពង្រីក មើលពីសម្រស់របស់តារាស្រីរូបនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនសរសើរមិនបាន ដោយសារតែ រូបនាងមានរាងតូចច្រឡឹង មុខមាត់ស្រស់ស្អាត គួរឲ្យទាក់ទាញ បើទោះបីជា នៅក្នុងនោះ នាងបានតុបតែងខ្លួនយ៉ាងសាមញ្ញក៏ដោយ រហូតដល់មានអ្នកចូលអត្ថាធិប្បាយថា សម្រស់របស់នាង ពិតជាសមនឹងទទួលបានឈ្មោះ ជាកំពូលសម្រស់ពិតៗ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Angela Baby
Angela Baby
Angela Baby
Angela Baby
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T