អ្នកណាថាបែកគ្នាហើយមិនអាចជួបគ្នាវិញ! មើលជីវិតគូស្នេហ៍ Peak ស្វីតលើសដើម

//s9.kh1.co/c8/c807b15482ea6c0fd76cb16fc5b5c729006c4cef.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ត្រឡប់មកសាងស្នេហ៍នឹងគ្នាវិញលើកនេះ តារាស្រី Peak Pattarasaya និង មិត្តប្រុស កាន់តែបង្ហាញពីភាពផ្អែមល្ហែមខ្លាំងឡើង ជាពិសេស ក្នុងកម្មវិធីខួបកំណើតរបស់ Peak ធ្វើឲ្យគេឯងកាន់តែច្រណែន

ថៃ៖ អាចនិយាយបានថា ចាប់តាំងពីវិលត្រឡប់មក សាងស្នេហ៍នឹងគ្នា បន្ទាប់ពីបែកគ្នាអស់មួយរយៈ គូស្នេហ៍របស់តារាស្រី Peak Pattarasaya និងគូស្នេហ៍លោក Tod Sina  តែងតែមានពេលវេលាដ៏ផ្អែមល្ហែមនឹងគ្នា ចែកជូនទៅដល់ហ្វេនៗជាច្រើន ដើម្បីទស្សនាកម្សាន្ត ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងកម្មវិធីខួបកំណើតគម្រប់ ៣២ ឆ្នាំ របស់ តារាស្រី Peak Pattarasaya គូស្នេហ៍របស់នាង លោក Tod Sina ក៏មិនបានខកខានជាមួយនឹងកម្មវិធីមួយនេះដែរ ដោយបានមកចូលរួមអបអរចំពោះនាង  បង្ហាញពីភាពផ្អែមល្ហែមនឹងគ្នាទៅវិញទៅមក ជាពិសេស ថែមទាំងបានពាក់អាវគូស្នេហ៍ពណ៌ផ្កាឈូកជាមួយគ្នា ថែមទៀត។ 

ម៉្យាងវិញទៀត ក្រោយពីបានឃើញទិដ្ឋភាពទាំងនេះ ក៏មានបណ្ដាហ្វេនៗជាច្រើន បានចូលមកអបអរចំពោះនាង និងជូនពរឲ្យអ្នកទាំងពីរ កាន់តែមានភាពផ្អែមល្ហែមបែបនេះ ជារៀងរហូត៕

សូមទស្សនារូបភាពខាងក្រោម៖ 

Peak Pattarasaya
Peak Pattarasaya
Peak Pattarasaya
Peak Pattarasaya
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Peak Pattarasaya និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T