មង្គលការកំពុងសប្បាយអរសុខៗ ស្រាប់តែប៉ូលិសចុះទៅបញ្ឈប់ និងផាកពិន័យជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ (មានវីដេអូ)

//s9.kh1.co/7d/7df7a5d07a78854699dd4e21afc9b4a4c4de4ed8.jpg
សង្គម

 ១៨-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមប៉ូលិស បានចុះទៅបញ្ឈប់ពិធីមង្គលការមួយកន្លែង នៅតំបន់ Southall ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ដែលមានភ្ញៀវចូលរួមចំនួនជាង១០០នាក់។

អង់គ្លេស៖ កាលពីថ្ងៃអង្គារ ទី១៣ ខែតុលាដើមសប្ដាហ៍នេះ នាវេលាម៉ោង៦:៣០នាទីល្ងាច ក្រុមប៉ូលិស បានចុះទៅបញ្ឈប់ពិធីមង្គលការមួយកន្លែង នៅតំបន់ Southall ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ហើយការបញ្ឈប់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានភ្ញៀវចូលរួមជាង១០០នាក់ ដែលល្មើសទៅនឹងបំរាមរបស់រដ្ឋាភិបាល ក្នុងកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់មេបញ្ជាការតំបន់គឺលោក Peter Gardner បានឲ្យដឹងថា ពិធីមង្គលការត្រូវបានអនុញ្ញាតឲ្យប្រារព្ធឡើង ដោយមានការចូលរួមពីមនុស្សត្រឹមតែ១៥នាក់ប៉ុណ្ណោះ ចាប់តាំងពីខែមុនមកម៉្លេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លង។ ចំណែកពិធីបុណ្យសពវិញ ក៏ត្រូវបានអនុញ្ញាតឲ្យមានមនុស្សចូលរួមចំនួន៣០នាក់ផងដែរ។

យ៉ាងណាមិញ ក្រោយពីបញ្ឈប់ពិធីមង្គលការខាងលើនេះ និងជម្លៀសភ្ញៀវចេញចប់សព្វគ្រប់រួចមក ខាងម្ចាស់កន្លែងរៀបចំពិធី ត្រូវបានគេផាកពិន័យជាទឹកប្រាក់ចំនួន១០,០០០ផោនឯណោះ (ប្រមាណ១២,៩២០ដុល្លារអាមេរិក) ដែលអនុញ្ញាតឲ្យមនុស្សចូលរួមច្រើនពេក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T