លើកចុងក្រោយ Paulo Dybala បានលេងឱ្យក្លិប Juventus គឺនៅអំឡុងខែសីហា នៅពេលដែលរូបគេបានរងរបួសសាច់ដុំ នៅក្នុងការប្រកួតក្របខណ្ឌ Champions League ទល់នឹង Lyon នៅរដូវកាលមុន។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទើបតែលេងបានត្រឹម ១៣ នាទីប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះជើងទី ២ នៅទីក្រុងទួរីន មុនពេលដែលអតីតគ្រូបង្វឹក Maurizio Sarri ត្រូវបង្ខំចិត្តប្ដូរចេញដោយសារបញ្ហារបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក្តីសង្ឃឹមក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Dybala បានឈ្នះពានកីឡាករល្អជាងគេរបស់ Serie A ។ លោក Andrea Pirlo ជាគ្រួបង្វឹកថ្មីចូលកាន់ដំណែងជំនួសលោក Sarri ដូចជាមិនសូវចាប់អារម្មណ៍កីឡាករ Dybala ទៀតនេះទេ ក្រោយពីបានទិញកីឡការវ័យក្មេងសញ្ជាតិ ស៊ុយអែត Dejan Kulusevski រួចមក។
ជាក់ស្ដែងក្នុងការប្រកួតរដូវកាលថ្មីនៃក្របខណ្ឌ Serie A Dybala មិនស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Pirlo នោះទេ ផ្ទុយទៅវិញ គឺត្រូវជំនួសដោយកីឡាករចំណូលថ្មី Dejan Kulusevski ចាប់ដែគូជាមួយ Ronaldo នៅតំបន់ប្រយុទ្ធ។
គួរជម្រាបផងដែរថា ក្នុងការបង្ហាញ ២ ប្រកួតដំបូងរបស់ខ្លួនជាមួយ Juventus កីឡាករ Dejan Kulusevski ទទួលបានការសរសើរ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រូបង្វឹកថ្មីលោក Andrea Pirlo និងរៀមច្បងរបស់ខ្លួនកីឡាករ Cristiano Ronaldo ផងដែរ។ នេះគឺជាហេតុផលធំមួយដែលមនុស្សជាច្រើនគិតថា Dybala អាចនឹងចាកចេញពី Juventus នៅរដូវកាលក្រោយនេះ បើទោះបីពេលនេះក្លិបកំពុងតែរៀបចំកុងត្រាថ្មីឲ្យ Dybala រហូតដល់ឆ្នាំ ២០២៥ ក៏ដោយ៕
ប្រភព ៖ Daily Mail