កាលពីប៉ុន្មានថ្ងៃមុន កីឡាករឆ្នើមរបស់ ព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានរោគវិនិច្ឆ័យរកឃើញមេរោគ កូវីត ១៩ លើខ្លួនរបស់គាត់ ។ Ronaldo ត្រូវបានដាក់នៅដោយលែកពីគេ និងខកខានការប្រកួតជាមួយក្រុមជម្រើសជាតិរបស់គាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះ កីឡាករវ័យ ២២ ឆ្នាំរបស់ អាមេរិច Weston McKennie ត្រួវជាមិត្តរួមក្រុមរបស់ Ronaldo ក្នុងក្លឹប Juventus ត្រូវបានរោគវិនិច្ឆ័យវិជ្ជមានជំងឺ កូវីដ ១៩ ដូច Ronaldo ដែរ ។ គួរបញ្ជាក់ថា McKennie គឺជាកីឡាករទី ២ របស់ Juventus បន្ទាប់ពី Ronaldo នៅក្នុងខែនេះដែលផ្ទុកជំងឺ កូវីដ ១៩ ។ សង្ឃឹមថា ពួកគាត់ទាំង ២ នឹងឆាប់ជាសើស្បើយ៕