ប្រផ្នូលមិនល្អ ដែលអ្នកគួរតែដឹង ទុកមុន!!

//s9.kh1.co/6c/6c15db0992d6a6f3bf306ee09f5542d878825a8c.jpg
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

មនុស្ស​ភាគ​ច្រើន​តែង​មាន​នៅ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​បានជួប​នៅ​ប្រផ្នូល​ដែល​ចាស់​ៗបុរាណ​មាន​ ព្រោះ​ជាក់​ស្តែង​ពេល​ខ្លះ​វាពិតជា​អាចកើត​មាន​ឡើ​ង​ដូច​ប្រផ្នូល​នោះ​ពិ​តប្រាកដ​មែន។

ជំនឿ៖ ជឿជាក់​ថា​ប្រជា​ពលរដ្ឋខ្មែរ​យើង ច្រើន​ជាង៥០ ភាគ​រយទៅ​ហើយ ដែល​មាន​ជំនឿទៅ​លើ​រឿង ​បែប​​អបិយជំនឿ របស់​ចាស់​ៗខ្មែរ​​បុរាណ​ ពេល​ខ្លះ​បើ​ទោះបី​ជា ​ជំនឿ​ទាំង​នោះ ​មិន​មាន​នៅភាព​ច្បាស់​លាស់ហើយ ​ប្រាកដ​ថា​​​អាចនឹង​កើត​មានឡើង​ តាមប្រផ្នូររបស់​យើង ក៏ពិត​មែន​តែក្នុងចិត្ត ​នៅ​តែ​មាន​នៅ​ការ​ភ័យ​ខ្លាច ​និង​ការពារ​ជាប់​ជានិច្ច​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ប្រៀប​ដូចជា ​ប្រផ្នូលមួយ​ចំនួន ​សម្រាប់​អ្នក​ជឿ ​តែង​គិតថា​នឹង​អាច​មាន​រឿង​អ្វី​មួយ ​កើត​ឡើង​ប្រាកដ​មែន តែ​សម្រាប់​អ្នក​មិន​ជឿ ​ក៏​យល់​ថាធម្មតា ​តែ​ពេល​ខ្លះ​អ្នក​អាច​ចាំ​សង្កេត​មើល ដោយ​ខ្លួន​ឯងវិញ ​ទើប​ច្បាស់លាស់​​ជាង​។

តោះ​ចង់​ដឹង​ថា​មាន ​ប្រផ្នូល​អ្វី​ដែល​ចាស់​ៗ​បុរាណ មាន​កា​រជឿ​តគ្នា ​រហូត​មកដល់​​ប្រជា​ពលរដ្ឋ​ខ្មែរ​​ពេល​បច្ចុប្បន្ន​នេះ ខ្លះ​នោះ​​ក៏​ សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា​ ​៖

១. ប្រផ្នូល​ញាក់​ភ្នែក​

ញាក់ភ្នែក​
ញាក់ភ្នែក​

ប្រសិន​បើ ​ញាក់​ត្របក​ភ្នែក​ខាង​ឆ្វេង តែ​ផ្នែក​ខាង​លើ ​​អាច​នឹ​ងកើត​មាន​ នៅ​រឿង​រ៉ាវ​អាក្រក់​។ តែ​បើ​ញាក់​ភ្នែក​ឆ្វេង តែនៅ​ផ្នែក​ខាងក្រោម ​អាច​នឹង​មាន​រឿង​រ៉ាវ ​ឈ្លោះ​ប្រកែក ការ​ចោទ​ប្រកាន់ ធ្លាយ​ដល់​ការ​ជាប់​ទោស ​ថែម​ទៀត​ផង​។

២.​ ប្រផ្នូល​បែក​កែវ​

បែក​កែវ​
បែក​កែវ​

នៅពេល​ដែល អ្នក​ធ្វើ​ឲ្យ​​បែក​កែវ ​ឬកញ្ចក់នៅ​ក្នុង​ផ្ទះ​​នេះ ​ជា​ប្រផ្នូល​ដែល​មិនល្អ​មួយ​ ដែល​តាម​ចាស់​ៗ​បុរាណ ​ជឿជាក់​ថា​នឹង​អាច​ធ្វើ​ឲ្យ​រាសី ​អ្នក​ធ្លាក់​ចុះ​រហូតដល់​៧​ថ្ងៃ​ ការ​ងារ​មិន​រី​កចម្រើន និង​អាច​ធ្វើ​ឲ្យ ​អ្នកជួប​នៅ​គ្រោះ​ថ្នាក់​ផ្សេងៗ ថែម​ទៀត​ផង​។ ដូចនេះ​វិធី​ក្នុង​ការ​រំដោះ​គ្រោះ​ អាក្រក់​នេះ ​អ្នក​អាចទៅ​រក​ព្រះសង្ឈ ឬឪពុកម្តាយ ដើម្បី​ធ្វើ​ការ​ស្រោច​ទឹក​ ដើម្បី​សុំ​សេចក្តី​សុ​ខ​ឡើង​វិញ​​។

 ៣. ប្រផ្នូល​ញាក់​ត្រចៀក​

ញាក់​ត្រចៀក​
ញាក់​ត្រចៀក​

ប្រសិនបើ ​អ្នក​ញាក់​ត្រចៀក​ស្តាំ ​អ្នក​អាច​នឹង​ទទួល​បាន ​នៅ​ដំណឹង​អាក្រក់​ណា​មួយ​ជាមិន​ខាន​ តែបើ​បើ​ញាក់​ត្រចៀកឆ្វេង ​អ្នក​អាច​នឹង​ទទួល​បាន​ នៅ​លាភ​ធំ និង​សំណាង​ល្អ​ណាមួយ ​ជាក់​ជា​មិន​ខាន​នោះទេ​។

៤. យល់​សុបិន្ត​បាក់​ធ្មេញ​

សុបិន្ត​បាក់​ធ្មេញ
សុបិន្ត​បាក់​ធ្មេញ

ការ​យល់​សុបិន្ត ​បាក់ធ្មេញ​នេះ ​បើ​តាម​ការមានជំនឿ​តៗគ្នា ​របស់​ចាស់​ៗបុរាណ បាន​ឲ្យ​ដឹង​ថា ​​សុបិន្ត​នេះអា​ចជា​ប្រផ្នូល ​ឲ្យ​យើង​ដឹង​មុន​ថា​នឹង ​អាច​ជួប​ទុក្ខ​ធំ ​ព្រោះ​មាន​សមាជិក គ្រួសារ​ត្រូវ​ស្លាប់​។ តែ​ប្រសិនបើយើង​ យល់​សុបិន្ត​ហើយ គ្មាន​ឈាម​នោះ​បង្ហាញ​ថា ​អ្នក​ដែល​ត្រូវ​ស្លាប់ ​អាច​ជា​សាច់​ញាត្តិឆ្ងាយ។ តែ​បើ​សុបិន្ត​មាន ​ឈាម​នោះ​ច្បាស់​ណាស់​អាច​ជា ​សាច់​ញាតិជិត​តែម្តង។ ​

៥. ខ្លែងស្រាក​ស្រែកយំ​

 ខ្លែងស្រាក
 ខ្លែងស្រាក

បើ​សត្វ​នេះ ស្រែក​យំ​ នៅ​លើ​ដំបូល​ផ្ទះ នេះ​ជា​សញ្ញា​ដែល​ចាស់​ៗ ​បុរាណជឿជាក់​ថា​មាន​គ្រោះ​ចង្រៃ ឬមាន​អ្ន​កស្លាប់​ដោយ គេ​សម្គាល់ថា​វាស្រែក​យំ លើ​ដំ​បូល​ផ្ទះហើយ​វា​ស្រែក​យំ​ តែមួយ​ដង​គត់​ ឬ​ស្រែក​ដាច់​សម្លេង​នោះ​ គឺ​ជា​ការ​ឲ្យហេតុ​ថា​នឹង ​មាន​មនុស្ស​ណា​ម្នាក់ នៅក្នុង​ផ្ទះ​ត្រូវ​ស្លាប់​​។ តែ​បើ​វា​ស្រែក​២​ដង ​ជាប់​គ្នានោះ មាន​ន័យ​ថា​សមាជិកក្រុម​គ្រួសារ អាច​មាន​អ្នក​ធ្លាក់​ ខ្លួន​ឈឺ​ជាមិនខាន​។ ដោយ​ឡែក​ បើ​វា​ស្រែក​យំ​ហើយ​ យំ​ទៀតមិន​ឈប់​នោះ គឺ​វា​គ្រាន់​តែ​ជា​ដោយ​ញី​ ដោយឈ្មោល​តែប៉ុណ្ណោះ​។

៦. ប្រផ្នូល​តុកកែ​ស្រែក​

តុកកែ
តុកកែ

មិន​ថា​យប់​ឬថ្ងៃនោះ​ទេ ​បើ​មុន​ពេល​ដែល​យើ​ងចេញ ​ដំណើរពីផ្ទះ​ស្រាប់​តែ ​តុកកែ​ស្រែកយំ៣ដង​ហើយនោះ ​ជា​សញ្ញាដែល​វា​ប្រាប់​ថា ​អ្នក​អាច​នឹង​ជួប​គ្រោះ​អ្វី​មួយ​ ជា​យកថា​ហេតុជា​មិនខាន។ ដូច្នេះអ្នកគួរ​តែ ប្រុង​ប្រយ័ត្នជាមុន៕​

ប្រភព៖ kim... Home

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T