គួរជឿឬអត់? បុរសម្នាក់អះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧ ដោយសារតែមាន វត្ថុមួយនេះ(មានវីដេអូ)

//s9.kh1.co/dc/dc170adeb9ae29d8ff63e70af19207da9e4218cf.png
តារា & កម្សាន្ដ

 ៣១-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មិនធម្មតាមែន នៅសុខៗស្រាប់តែបុរសម្នាក់អះអាងថាខ្លួនចាប់ជាតិ ជាប្អូនព្រះបាទជ័យវរ្ម័នទី៧ ដោយផ្អែកលើភ័ស្តុតាងពីរនេះ

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពុកម៉ែ បងប្អូន និងមហាជនដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលបានឃើញបុរសម្នាក់ ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីរាត្រីរន្ធត់ បានចេញមុខមកអះអាងថាខ្លួនជាប្អូនប្រុសបង្កើតរបស់ព្រះបាទជ័យវរ័្មនទី៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងបទសម្ភាសន៍នោះ បុរសដែលបានអះអាងខាងលើនេះបានលើកយកចិញ្ចៀន ដែលបញ្ជាក់ថាជារបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងនិយាយយ៉ាងដូច្នេះថា៖

ព្រះបាទជ័យវរ្ម័នទី៧ខ្ញុំគឺប្អូនគាត់ និយាយអញ្ចឹងបងប្អូនខ្លះគិតថាអីក៏អស្ចារ្យម្ល៉េះ? ហើយឈ្មោះខ្ញុំហ្នឹងគឺធរឥន្រ្ទវរ័្មន ភ័ស្តុតាងទីមួយដែលខ្ញុំមាន គឺខ្ញុំមានព្រះទម្រង់ ទី២នឹងគឺខ្ញុំមានចង្អូមខ្លា និងអាថាន់ញីឈ្មោល នេះជាចង្អូមខ្លា ហើយរបស់នេះគឺខ្ញុំគ្រោះថ្នាក់មិនដឹងជាប៉ុន្មានដងទេ ហើយនេះជាចង្អូមខ្លាធំ...

សម្រស់សម្តីបុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ័្មនទី៧

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានមើលឃ្លីបវីដេអូនេះរួចមក ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានសម្តែងមិនជឿចំពោះការលើកឡើងរបស់បុរសខាងលើ ស្របពេលដែលមានមតិមួយចំនួនទៀតលើកឡើងថានេះជារឿងពិតមែន៕

ដើម្បីជ្រាបឲ្យបានកាន់តែច្បាស់នោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

បុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧
បុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧
បុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧
បុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧
បុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧
បុរសដែលអះអាងថាខ្លួនជាប្អូនព្រះបាទជ័យវរ្ម័នទី៧
រូបតំណាងព្រះបាទជ័យវរ្ម័នទី៧
រូបតំណាងព្រះបាទជ័យវរ្ម័នទី៧
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T