ភ្នំពេញ៖ ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ បានបំបែកឯតទគ្គកម្មថ្មី ដោយដណ្តើមបានមេដាយចំនួន ៤ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ ២០២០។ មេដាយមាសទាំង ៤ នោះ បានលើស្រាបៀរ អង្គរ កំប៉ុង (Can 33cl) ស្រាបៀរ អង្គរ ប្រភេទដប (Pint) ស្រាបៀរ អង្គរ ប្រភេទដប (Quart) ស្រាបៀរ ប្ល៊ែកផេនធ័រ ប្រភេទកំប៉ុង (Can 33cl)។ សម្រាប់មេដាយប្រាក់ ២ ទៀត បានលើស្រាបៀរ ប្ល៊ែកផេនធ័រ យ៉ិនស៊ិន ប្រភេទកំប៉ុង (Can 33cl) និងស្រាបៀរ អង្គរ ស្តោត (Quart)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ឆ្នាំ ២០២០ នេះ ស្រាបៀរ អង្គរ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវបានឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញស្រាបៀរអន្តរជាតិ។
ជាលទ្ធផល ក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ បានឈ្នះមេដាយច្រើនជាងគេ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ ២០២០។ ហើយនេះជាភាពអស្ចារ្យមួយ ដែលស្រាបៀរកម្ពុជាខេមប៊្រូវ សម្រេចបាន ហើយជាមោទនភាពមួយ សម្រាប់អតិថិជននិយមគាំទ្រផលិតផលរបស់ខ្លួនផងដែរ។
ការវិនិច្ឆ័យវាយតម្លៃ ដែលត្រូវបានអនុម័តដោយក្រុមអ្នកជំនាញការរបស់ Monde Selection ក្នុងគោលបំណងផ្តល់នូវការវិភាគមិនលំអៀង និងឯករាជ្យបំផុត។ ក្រុមអ្នកជំនាញអន្តរជាតិវាយតម្លៃផលិតផលនីមួយៗ ត្រូវបំពេញគ្រប់លក្ខខណ្ឌ ដើម្បីចម្រាញ់យកផលិតផលមានគុណភាពយ៉ាងពិតប្រាកដ។ គំរូនីមួយៗ ត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈបុគ្គល ដោយមិនប្រៀបធៀបទៅនឹងផលិតផល ដែលបានវាយតម្លៃផ្សេងទៀត។ សមាជិកគណៈវិនិច្ឆ័យទាំងអស់សុទ្ធតែស្ថិតនៅខាងក្រៅស្ថាប័ន ហើយត្រូវបានជ្រើសរើសដោយផ្អែកលើគុណវុឌ្ឍិវិជ្ជាជីវៈ បទពិសោធន៍ និងភាពស្មោះត្រង់។
គួរបញ្ជាក់ថា Model Selection ជាវិទ្យាស្ថានអន្តរជាតិត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿងសម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ ហើយត្រូវបានពិភពលោកទទួលស្គាល់ ជាអ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល។ Monde Selection មានមេដាយបញ្ជាក់គុណភាពក្នុង ៤ កម្រិតផ្សេងៗដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស និងមេដាយមាសកំពូល។
យោងតាមអ្នកតំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជាខេមប៊្រូវ សោម ច័ន្ទណារ៉ាត បានចែករំលែកឲ្យដឹងថា៖
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!