បន្ទាប់ពីរកឃើញភពធំៗជាច្រើនដែលអាចទ្រទ្រង់ជីវិត អ្នកវិទ្យាសាស្ត្របានព្រលយពាក្យសម្ដីថា ផែនដីមិនសាកសម ឲ្យយើងរស់នៅទៀតទេ

//s9.kh1.co/1b/1b9cd02d8fb20a660ec71bdbd5a9c25ffa311254.jpg
បច្ចេកវិទ្យា

 ០៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណភពក្រៅចំនួន២៤ និងភពព្រាងមួយចំនួន។

បរទេស៖ ផែនដីគឺជាភពតែមួយគត់ ដែលយើងដឹងថា វាអាចទ្រទ្រង់ជីវិតបាននៅក្នុងពេលនេះ ប៉ុន្តែវាមិនមែនជាកន្លែងដ៏ប្រសើរបំផុត សម្រាប់ជីវិតនោះទេ បើប្រៀបធៀបទៅនឹងភពទំហំធំៗនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអាចទ្រទ្រង់ជីវិតបានដូចគ្នា នេះបើយោងតាមការសិក្សាថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយមួយផ្សេងទៀត
ភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយមួយផ្សេងទៀត

នៅពេលដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញភពផ្សេងៗទៀត នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអាចទ្រទ្រង់ជីវិតបាន ផែនដីរបស់យើងមិនមែនជាចម្លើយដ៏សាកសម សម្រាប់មនុស្សលោកទៀតទេ។ នៅក្នុងការសិក្សាថ្មីនេះ លោក Schulze-Makuch ដែលជាអ្នកដឹកនាំការងារនេះ និងសហអ្នកនិពន្ធជាច្រើនរបស់គាត់ បានកំណត់អត្តសញ្ញាណភពក្រៅចំនួន២៤ និងភពព្រាងមួយចំនួន (មិនទាន់ត្រូវបានគេបញ្ជាក់ភាពវិជ្ជមាន ថាជាភពនៅឡើយ)។

ទិដ្ឋភាពនៅក្នុងភពក្រៅមួយ គូរដោយវិចិត្រករ
ទិដ្ឋភាពនៅក្នុងភពក្រៅមួយ គូរដោយវិចិត្រករ

ពួកវាទាំងអស់ស្ថិតនៅចម្ងាយ១០០ឆ្នាំពន្លឺពីពួកយើង ដែលអាចជាដៃគូប្រជែងសម្រាប់ជាភពដែលអាចរស់នៅបាន ជាមួយលក្ខខណ្ឌសមស្របសម្រាប់ជីវិត ជាងភពផែនដីរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធបានព្រមានថា នេះមិនទាន់បានបញ្ជាក់ថា ភពទាំងអស់នោះមានជីវិតរស់នៅ រួចជាស្រេចនោះទេ។ ផ្ទុយទៅវិញ វាមានន័យថា ភពទាំងនេះអាចមានលក្ខខណ្ឌអំណោយផលសម្រាប់ជីវិត។

លោក Schulze-Makuch កំណត់អត្តសញ្ញាណភពទំហំធំមួយ ដែលអាចរស់នៅបាន ថាជាភពដែលមានជីវម៉ាសនិងជីវចម្រុះច្រើនជាងភពផែនដីរបស់យើង ក្នុងពេលបច្ចុប្បន្ន។ ជាពិសេស វាអាចមានអាយុកាលចាស់បន្ដិច ធំជាង ក្ដៅនិងសើមជាងភពផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T