ភ្នំពេញ៖ ក្រោយពីបានសាងជីវិតគ្រួសារ អស់រយៈពេលជាច្រើនឆ្នាំ ឃើញថា វីជេ រតនា និង ភរិយា កាន់តែមានសុភមង្គល ព្រមទាំងមានចំណងស្នេហ៍កូន២ នាក់ ខណៈពេលដែលភរិយារបស់លោកផ្ទាល់ កំពុងតែពរពោះកូនទី ៣ ក៏ដូចជាបានត្រៀមខ្លួនដើម្បីទទួលសមាជិកថ្មីម្នាក់នេះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ កាលពីមុននេះបន្តិច នៅក្នុងគ្រួសាររបស់លោកក៏បានបង្ហាញពីដំណឹងល្អ ដោយភរិយាខ្លួន បានសម្រាលបានកូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ ដោយជោគជ័យ ព្រមទាំងមានសុខភាពល្អទាំងម្ដាយទាំងកូន ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញដំណឹងនេះ បណ្ដាហ្វេនៗជាច្រើន បានមកចូលរួមអបអរចំពោះលោក និងភរិយា ដែលបានទទួលសមាជិកថ្មីរូបនេះ ដែលបានធ្វើឲ្យគ្រួសាររបស់លោក កាន់តែមានក្ដីសុខទ្វេដង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖