សាហាវមែន! ក្រោយត្រូវមួយដៃវៀចខ្ទង់ច្រមុះ កីឡាកររូបនេះទាញតម្រង់វិញដោយខ្លួនឯងភ្លាមៗ ក្នុងកំឡុងពេលប្រកួត (មានវីដេអូ)

//s9.kh1.co/d5/d5f602302b6b07f44b24452aca0feb0b3a162f90.jpg
កីទ្បា

 ០៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Court McGee បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្រោយរូបគេទាញតម្រង់ច្រមុះដែលត្រូវគូប្រកួតវាយឲ្យវៀចខ្ទង់ដោយខ្លួនឯង

បរទេស៖ សម្រាប់ការប្រកួតប្រដាល់ក្នុងទ្រុងនៃស្ថាប័ន UFC ម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ពោលគឺកីឡាករ Court McGee បានទាញតម្រង់ច្រមុះដែលត្រូវ Carlos Condit វាយឲ្យវៀចដោយខ្លួនឯងក្នុងកំឡុងពេលប្រកួត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Court McGee
  កីឡាករ Court McGee
កីឡាករ Carlos Condit និង Court McGee
កីឡាករ Carlos Condit និង Court McGee

ក្រោយបញ្ចប់ការប្រកួតពេញបីទឹក ជ័យជម្នះបានទៅលើកីឡាករ Carlos Condit ដោយឈ្នះពិន្ទុ McGee ៣០ទល់នឹង២៧។ ដោយឡែកនៅក្នុងសន្និសិទ្ធកាសែតក្រោយការប្រកួតនោះ Condit ក៏បាននិយាយដល់រឿងដែល McGee ទាញតម្រង់ច្រមុះដោយខ្លួនឯងដែរថា៖ 

កីឡាករ Court McGee នេះគឺជាអ្នកប្រដាល់ចិត្តឆៅម្នាក់ ដែលខ្ញុំមិនដែលធ្លាប់ជួបពីមុនមក។ ក្នុងកំឡុងពេលប្រកួតខ្ញុំឃើញគេយកដៃទៅទាញតម្រង់ច្រមុះដែលត្រូវខ្ញុំវាយឲ្យវៀចនោះ ដោយខ្លួនឯងតែម្តង៕

  កីឡាករ Carlos Condit
កីឡាករ Carlos Condit វាយឲ្យ Court McGee វៀចខ្ទង់ច្រមុះនៅចុងទឹកទី១
កីឡាករ Carlos Condit វាយឲ្យ Court McGee វៀចខ្ទង់ច្រមុះនៅចុងទឹកទី១
  កីឡាករ Carlos Condit ទទួលបានជ័យជម្នះដោយពិន្ទុលើ Court McGee
  កីឡាករ Carlos Condit ទទួលបានជ័យជម្នះដោយពិន្ទុលើ Court McGee
ការប្រកួតរវាងកីឡាករ Carlos Condit និង Court McGee

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg

អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

 ០២-ឧសភា-២០២៤ 
 ៩ព្រឹក · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T