អីយ៉ាស! ចូលដៃ ពេជ្រ សម្បត្តិ ពេញៗ ប៉ុន្តែ ធន់ វណ្ណា ស្រាប់តែឆ្លើយបែបនេះពេលគេសួរថា ដៃសម្បត្តិ ធ្ងន់មែនអត់

//s9.kh1.co/b2/b29edfc06295f68c319f320a4fb4f1e4e24d69c8.jpg
កីទ្បា

 ០៦-ឧសភា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

ចូលដៃ ពេជ្រ សម្បត្តិ ពេញៗ ប៉ុន្តែ ធន់ វណ្ណា ស្រាប់តែឆ្លើយបែបនេះពេលគេសួរថា ដៃសម្បត្តិ ធ្ងន់មែនអត់

ប្រដាល់៖ អ្នកលេងគុនខ្មែររហ្ស័សនាមស្តេចតុកែ ធន់ វណ្ណា បាននិយាយចំៗថា ដៃរបស់ ពេជ្រ សម្បត្តិ មិនសូវជាធ្ងន់ប៉ុន្មានទេ ដែលនេះជាមូលហេតុរូបគេសម្រេចចិត្តដូយដៃគ្នាជាមួយនឹងក្របីព្រៃនៅក្នុងទឹកទី៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/0e/0ed9269caa7adb9c1756bf809e85f379e0eceae3.jpg

ជាការពិតណាស់ ក្នុងការប្រកួតដាក់ខ្សែក្រវាត់គ្រុឌគុនខ្មែរម្នាក់មួយខ្សែរវាង ធន់ វណ្ណា និង ពេជ្រ សម្បត្តិ គឺ ពិតជាស្វិតស្វាញមែនទែន ដោយជាលទ្ធផល សម្បត្តិ ទទួលបានជ័យជម្នះដោយពិន្ទុ ខណៈ ធន់ វណ្ណា ក៏ទទួលបានការសរសើរពីសំណាក់់អ្នកទស្សនាផងដែរ បន្ទាប់ពីរូបគេចូលដៃរបស់ សម្បត្តិ ច្រើនមែនទែនតាំងតែពីទឹកទី១ ប៉ុន្តែ រូបគេនៅអាចស៊ូទ្រាំឈរបានពេញទឹក និង គ្មានរាប់សូម្បីតែមួយលើកឡើយ។

https://s9.kh1.co/__image/w=650,h=650,q=100/21/217d0febc35bd0e5e276cb737e880dd6c1a87a78.jpg

យ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត នៅពេលដែលគេសួរថា ដៃរបស់ សម្បត្តិ ពិតជាធ្ងន់មែនអត់ ធន់ វណ្ណា បាននិយាយថា៖

ដោយសារចូលដៃ សម្បត្តិ អត់សូវធ្ងន់ ពេលទឹក៥ រៀងចង់សាកដូយដៃជាមួយគាត់ដែរ។  ខ្ញុំមិនទាន់ដឹងថា ដៃគាត់ធ្ងន់ឬអត់ទេ ព្រោះខ្ញុំបោះជង្គង់កាត់គាត់ អត់ឲ្យគាត់វាយស្រួលទេ។ បើមានឱកាស ខ្ញុំចង់ជួបទៀត ឲ្យតែស្ថានីយរៀបចំ៕

កីឡាករ ធន់ វណ្ណា
https://s9.kh1.co/__image/w=650,h=434,q=100/86/86dc20f8c6a0f74f30e1660cb05411fec74581ed.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T