បរទេស៖ មានអ្នកគាំទ្រជាង ១២ ម៉ឺននាក់បានដាក់ការកម្មង់សំបុត្រនៅតាមបណ្តាញអ៊ីនធើណេត ដើម្បីចូលទស្សនាការប្រកួតផ្ទាល់រវាងអតីតស្តេចប្រដាល់ពិភពលោកលោក Mike Tyson និងអ្នកប្រដាល់ជំនាន់ក្រោយ ដែលប្រែក្លាយពីតារា YouTuber ដ៏ល្បីឈ្មោះកីឡាករ Jack Paul នៅថ្ងៃទី ២០ ខែ កក្កដា ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ជំនួបរវាងអ្នកប្រដាល់លំដាប់កំពូលទាំង ២ នឹងរៀបចំឡើងនៅកីឡដ្ឋាន AT&T នៅរដ្ឋ Texas របស់ សហរដ្ឋអាមេរិក ដែលអាចផ្ទុកអ្នកទស្សនាបាន ៨ ម៉ឺននាក់ ខណៈដែលការប្រកួតនេះត្រូវបានគេប៉ាន់ប្រមាណថានឹងក្លាយជាការប្រកួតដ៏ធំបំផុតមួយនៅក្នុងកំណត់ត្រាជាប្រវត្តិសាស្ត្រ ទោះបីជាមានមតិរិះគន់មួយចំនួនយល់ថាការប្រកួតនេះគឺជាការប្រកួតលក្ខណៈសម្តែង ដើម្បីប្រមូលយកថវិការក៏ដោយ។
ងាយមកកាន់សំបុត្រការប្រកួតរវាងអ្នកទាំង ២ វិញ គឺបានចាប់ផ្តើមដាក់លក់ពីថ្ងៃទី ១៦ ខែ ឧសភា នេះតទៅហើយ ខណៈតម្លៃសំបុត្រនៅតំបន់ធម្មតាគឺមានតម្លៃទាបបំផុតចាប់ពី ៣៥៧ ដុល្លារអាមេរិក ដល់ ៨,០៦៧ ដុល្លារអាមេរិក។
ដោយឡែកតម្លៃសំបុត្រនៅតំបន់ពិសេស ដែលជាកៅអី VIP វិញ គឺមានតម្លៃខ្ពស់កប់ពពកមិនធ្លាប់មាន ពោលគឺរហូតដល់ទៅ ២ លានដុល្លារអាមេរិកឯណោះ។ ជឿជាក់ថាបងប្អូនស្តាប់មិនច្រឡំនោះទេ ដែលបានឮនូវតម្លៃនេះ ប៉ុន្តែនេះគឺជាការពិត។
សម្រាប់សំបុត្រតម្លៃ ២ លានដុល្លារនេះ អ្នកទស្សនានឹងទទួលបាននូវអត្ថប្រយោជន៍ និងលក្ខណៈពិសេសជាច្រើនដូចជា៖ ទទួលបានកៅអីដ៏ប្រណីតពីរកៅអីនៅក្បែរសង្វៀនតែម្តង, ទទួលបានការមើលថែទាំសន្តិសុខយ៉ាងដិតដលក្នុងអំលុងពេលប្រកួតនោះ, មានឱកាសបានថតរូបមុនការប្រកួតដោយផ្ទាល់ជាមួយនឹង Jack Paul និង Mike Tyson, ទទួលបានហ្គង់ដែលមានហត្ថលេខារបស់ Jack Paul និង Mike Tyson, មានអាហារសម្រាប់ស្វាគមន៍ និងមានអត្ថប្រយោជន៍ជាច្រើនទៀត៕