ឈឿង ល្វៃ ទៅដណ្តើមខ្សែក្រវាត់មាស ខណៈសុខ ធី ឆ្លងដែនទៅហុងកុងជាមួយល្វៃដែរ ដើម្បីដណ្តើមខ្សែក្រវាត់នេះរបស់ I-1

//s9.kh1.co/e4/e4841cf3944ddf6bf70d3d6c2f70af4ae09286fe.jpg
កីទ្បា

 ០២-ឧសភា-២០២៤ ៤ល្ងាច · ១៥ ថ្ងៃមុន

ឈឿង ល្វៃ ទៅដណ្តើមខ្សែក្រវាត់មាស ខណៈសុខ ធី ឆ្លងដែនទៅហុងកុងជាមួយល្វៃដែរ ដើម្បីដណ្តើមខ្សែក្រវាត់នេះរបស់ I-1

កម្ពុជា៖ នៅថ្ងៃទី ២៥ ខែ មិថុនា ខាងមុខ អ្នកលេងគុនខ្មែរពីររូបនឹងត្រូវចាប់ដៃគ្នាទៅប្រកួតនៅសង្វៀន I-1 នៅទឹកដី ហុងកុង នៃប្រទេសចិន ដែលក្នុងរួមមានកីឡាករនាគខ្មៅចតុមុខឈឿង ល្វៃ និងមនុស្សឈើសុខ ធី ហៅ(កាកា)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈឿង ល្វៃ
ឈឿង ល្វៃ
សុខ ធី
សុខ ធី

កាលពីប៉ុន្មានថ្ងៃមុននេះខាងស្ថាប័ន I-1 បានប្រកាសពីសមាសភាពដៃគូរបស់ឈឿង ល្វៃ និងសុខ ធី ជាផ្លូវការហើយ ក្នុងនោះ ល្វៃ ត្រូវជួបជាមួយកីឡាករ អ៊ីតាលី Luca Lombardo ដែលជាម្ចាស់ខ្សែក្រវាត់ I-1 ម្នាក់ដែរ ដើម្បីដណ្តើមខ្សែក្រវាត់មាស។ ចំណែកសុខ ធី វិញនឹងត្រូវប្រកួតជាលក្ខណៈម៉ារ៉ាតុនជាមួយជើងខ្លាំងមកពី ៣ ប្រទេសផ្សេងទៀតដើម្បីដណ្តើមខ្សែក្រវាត់ I-1 World Championship ក្នុងទម្ងន់ ៦២ គ.ក ដែលក្នុងនោះរួមមានកីឡាករ South Zhaoma មកពី ម៉ុងហ្គោលី កីឡាករ Ali. Zarifa មកពី អ៊ីរ៉ង និងម្នាក់ទៀតគឺកីឡាករ Hartam មកពី ទុយនេស៊ី។

គួរបញ្ជាក់ថា នេះគឺជាលើកទី ២ ហើយសម្រាប់ឈឿង ល្វៃ ដែលនឹងប្រឡូកនៅលើសង្វៀន I-1 ដោយលើកមុនកាលពីខែ មីនា កន្លងទៅ កីឡាកររបស់ក្លិប KKIF រូបនេះ បានទទួលជ័យជម្នះយ៉ាងធំធឹង និងក្លាយជាកីឡាករកម្ពុជាដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ I-1 World Championship។ 

ចំណែកសុខ ធីវិញ លើកនេះគឺជាលើកដំបូងហើយសម្រាប់រូបគេ ក្នុងការជាន់សង្វៀន I-1 នៅទឹកដី ហុងកុង ដូច្នេះប្រសិនបើរូបគេអាចទទួលជ័យជម្នះនៅក្នុងការប្រកួតនោះ នោះរូបគេនឹងក្លាយជាកីឡាករទី ២ ដែលអាចដណ្តើមបានខ្សែក្រវាត់ I-1 World Championship មកកាន់មាតុភូមិកម្ពុជា៕

ផុស្ទើប្រកួត
ផុស្ទើប្រកួត
ផុស្ទើប្រកួត
ផុស្ទើប្រកួត
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T