សងសឹកបានសម្រេច! ឡុងសំណាង ទាត់បំបែកជើងក្រោម មឿង សុខហ៊ុច វិញម្ដង ឲ្យងើបលែងរួចត្រឹមទឹក២ (មានវីដេអូ)

//s9.kh1.co/22/22e4a36505ee16b4d5d589648d7a35a270e80a0e.jpg
កីទ្បា

 ០៣-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សុខហ៊ុច ខូចជើងត្រឹមទឹក២

ភ្នំពេញ៖ បន្ទាប់ពីបរាជ័យ ក្រោមថ្វីដៃកីឡាករ ឡៅ ចិត្រា កាលពីសប្ដាហ៍មុន កីឡាករ មឿង សុខហ៊ុច បានមកបន្តចាញ់ កីឡាករ ឡុង សំណាង នៅសប្ដាហ៍នេះទៀត នៅសង្វៀន CNC ដោយខូចជើងក្រោមត្រឹមទឹក២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅព្រឹកថ្ងៃសៅរ៍នេះដែរ អ្នកប្រដាល់ដែលមកពីខេត្តកំពង់ចាម មឿង សុខហ៊ុច បានធ្វើការតតាំងគ្នាជាមួយអ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា កីឡាករ ឡុង សំណាង នៅសង្វៀន CNC ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

ចាប់ផ្ដើមគោះជួង ទឹក១ភ្លាម កីឡាករទាំងពីរមិនបាន ស្ទាប់ស្ទង់គ្នាច្រើននោះទេ ក្នុងនោះសង្កេតឃើញថា ឡុង សំណាង ព្យាយាមចាប់លេងជង្គង់ ខណៈនៅចុងទឹកទី១ សុខហ៊ុច ព្យាយាមប្រើក្បាច់ចាស់ ធ្លាប់ផ្ដួលកន្លងមក ដោយការទាត់បំបែកជើងក្រោម ប៉ុន្តែហាក់ភ្លាត់ស្នៀតត្រូវខ្លួនឯង។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

លុះចូលដល់ទឹក២ សំណាង ហាក់ចាប់ចំណុចខ្សោយបាន ដោយឃើញ សុខហ៊ុច មានបញ្ហាជើងឆ្វេង ភ្លាមៗនោះសំណាង ក៏ឆ្លៀតឱកាសនេះ ទាត់សម្រុកកុងស្មង បណ្ដាលឲ្យ សុខហ៊ុច បែកជើងក្រោមវិញម្ដង ងើបលែងរួច ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹក២។

សុខហ៊ុច ដួលងើបលែងរួច
សុខហ៊ុច ដួលងើបលែងរួច

គួររម្លឹកដែរថា កីឡាករទាំងពីរប៉ះគ្នាចំនួន៣លើកមកហើយ ក្នុងនោះ សុខ ហ៊ុច ធ្លាប់ផ្ដួលសំណាង ដោយការចាក់បំបែកជើងក្រោម ២ដង និងឈ្នះពិន្ទុម្ដង៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ​៖ MSR
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T