អបអរសាទរ Nicki Minaj សម្រាលកូនដោយស្ងាត់ៗ

//s9.kh1.co/9d/9d5396c58fc4419870ea4fcda87a73b99f790ec9.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

បន្ទាប់ពីរៀបការបានមួយឆ្នាំ គូស្វាមី ភរិយា តារារ៉េបស្រី Nicki Minaj និងលោក Kenneth Perry បានស្វាគមន៍សមាជិកថ្មី កូនលើកដំបូងរបស់ពួកគេ

បរទេស៖  យោងតាមសារព័ត៌មាន TMZ បានឱ្យដឹងថាតារាចម្រៀងរ៉េប Nicki Minaj បានសម្រាលកូនដំបូងរបស់នាងនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១ ខែតុលា ដោយជាលក្ខណៈឯកជន សូម្បីតែរូបភាព និងភេទរបស់ក្មេង ក៏មិនទាន់ដឹងនៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពជិតស្និទ្ធ គ្រួសាររបស់តារាស្រីរ៉េប ជនជាតិអាមេរិករូបនេះ ពិតជាសប្បាយរីករាយណាស់។ ពួកគេចង់រក្សាព័ត៌មានជាលក្ខណៈឯកជន មិនទាន់បានចែករំលែកដល់អ្នកសារព័ត៌មានទេ ហើយប្រភពដដែលបានបន្ថែមទៀតថា សុខភាពទាំងម្តាយ និងទារក គឺមានសុខភាពយ៉ាងកត់សម្គាល់។

ជាក់ស្តែង ម្ចាស់បទ «Anaconda» រូបនេះ​ បានប្រកាសមានផ្ទៃពោះកាលពីខែកក្កដា នៅពេលនាងបានបញ្ចេញរូបថតស្លៀកឈុតប៊ីគីនីសក់ពណ៌លឿងនិងពោះធំ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ជាពិសេសនោះ ហ្វេនៗរបស់តារាស្រីរូបនេះ បានចូលរួមអបអរ ចំពោះដំណឹងល្អនេះផងដែរ។

គួរបញ្ជាក់ផងដែរ ក្នុងអំឡុងពេលមានផ្ទៃពោះនាង Minaj កម្រប្រើបណ្តាញសង្គម នាងឈប់សកម្មភាពនិងការងារទាំងអស់ហើយនាងគ្រាន់តែនៅផ្ទះដើម្បីរង់ចាំរហូតដល់ថ្ងៃសម្រាល កូនដំបូងរបស់នាងតែប៉ុណ្ណោះ ដោយកាលពីខែកញ្ញាឆ្នាំ ២០១៩ តារារ៉េបស្រីរូបនេះ បានប្រកាសចូលនិវត្តន៍ដើម្បីផ្តោតសំខាន់លើ ក្រុមគ្រួសាររបស់នាងតែម្តង៕

សូទស្សនារូបភាពខាងក្រោម៖

Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj
Nicki Minaj និង ស្វាមី
Nicki Minaj និង ស្វាមី
Nicki Minaj និង ស្វាមី
Nicki Minaj និង ស្វាមី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T