ជប៉ុន៖ កាលពីថ្មីនេះ តារាសម្តែងស្រីដ៏ល្បី ដែលនៅក្នុងរឿង The Ring នាង Yuko Takeuchi ត្រូវបានស្វាមីរបស់នាង តារាសម្តែងលោក Taiki Nakabayashi រាយការណ៍ថា ប្រទះឃើញដេកស្លាប់នៅផ្ទះរបស់ពួកគេនៅតំបន់ Shibuya Ward ក្នុងវ័យ៤០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ការស្លាប់របស់នាងត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ បន្ថែមពីនេះ ប៉ូលីសក៏បានបើកការស៊ើបអង្កេតដោយសង្ស័យថា តារាស្រីរូបនេះបានសម្លាប់ខ្លួន ។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ពិតជាមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែង ក្នុងខ្សែភាពយន្តបែបភ័យរន្ធត់ «Ringu» ឆ្នាំ ១៩៩៨ ដែលត្រូវបានកែសម្រួលដោយហូលីវូដ «The Ring» ។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ របស់ភ្នាក់ងារផ្សព្វផ្សាយ ក៏ដូចជា បណ្តាលសារព័ត៌មាន ពិតជាសោកស្តាយមនុស្សមានទេពកោសល្យដូចជានាង បាននិយាយថាវាពិតជាគួរឱ្យភ្ញាក់ផ្អើលនិងសោកសៅពន់ពេក ចំពោះព័ត៌មាននេះដ៏រន្ធត់មួយនេះ។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗ មនុស្សមានទេពកោសល្យជាច្រើនរបស់ជប៉ុន ត្រូវបានមរណភាពដែលពាក់ព័ន្ធការធ្វើអត្តឃាតនៃការស្លាប់របស់ពួកគេ រួមទាំងតារាសម្តែងស្រី Sei Ashina កាលពីដើមខែនេះតារាសម្តែង Haruma Miura នៅក្នុងខែកក្កដា និងតារាបោកចំបាប់ Hana Kimura នៅក្នុងខែឧសភា៕
សូមទស្សនារូបខាងក្រោម៖



