វិធី១០យ៉ាងដែលអ្នកគួរធ្វើ និងមិនគួរធ្វើ បើចង់បានស្បែកស្រស់ ស្អាត

//s9.kh1.co/a6/a688113a808911314d9ce68a6f13c8fd7a82f966.jpg
នារី

 ២៨-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វិធី១០យ៉ាងដែលអ្នកគួរធ្វើ និងមិនគួរធ្វើ បើចង់បានស្បែកស្រស់ ស្អាត

មានទម្លាប់ប្រចាំថ្ងៃជាច្រើនដែលអ្នកបានធ្វើដោយមិនដឹងខ្លួនថា វាកំពុងបំផ្លាញស្បែករបស់អ្នកនោះទេ ហើយវាជារឿង សំខាន់ខ្លាំងណាស់ ដែលអ្នកគួរតែយល់ដឹងពីទម្លាប់ខ្លះៗដែលអាចផ្តល់ផលមិនល្អដល់ស្បែករបស់អ្នកបាន។ នៅថ្ងៃនេះយើងសូមលើកយកនូវវិធី ១០ យ៉ាងដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដើម្បីថែរក្សាស្បែករបស់អ្នកឳ្យមានសុខភាពល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ច្បាប់ពិសេស

គួរធ្វើៈ ត្រូវធ្វើការលាងសម្អាតគ្រឿងម្សៅដែលមាននៅលើមុខរបស់អ្នកជាប្រចាំមុននឹងចូលគេង  ព្រោះស្បែករបស់ យើងត្រូវការដកដង្ហើមនៅពេលយប់ ហើយការតុបតែងមុខនឹងធ្វើស្បែកដកដង្ហើមមិនបាននោះទេ។ ការទុកវាចោល ពេញមួយយប់ នឹងបង្កឱ្យមុខរបស់អ្នកកើតនូវមុនក្បាលខ្មៅ និងធ្វើឱ្យស្បែកឡើងអាប់។ អ្នកអាចមិនចាំបាច់ប្រើគ្រឿង លាងសម្អាតមុខថ្លៃៗក៏បាន ដោយអ្នកគ្រាន់តែប្រើប្រេងអូលីវនៅលើសំឡី ហើយធ្វើការម៉ាស្សាលើស្បែកមុខថ្នមៗ ដើម្បី​លាងសម្អាតគ្រឿងសម្អាង និងធូលីនៅលើមុខក៏បាន។

មិនគួរធ្វើៈ សូមកុំភ្លេចថាការកម្ចាត់កោសិកាចាស់ៗគឺជារឿងដែលសំខាន់មួយ ដែលវាអាចជួយឱ្យស្បែករបស់អ្នកកាន់ តែភ្លឺថ្លា និងមានសុខភាពល្អ។ អ្នកអាចលាយទឹកដោះគោជូរជាមួយនឹងម្សៅវ៉ុលណាត់ ហើយយកមកលាបនៅលើ ស្បែកមុខ ព្រោះដោយសារនៅក្នុងវ៉ុលណាត់ មានសារធាតុម្យ៉ាងដែលអាចជួយជម្រុះកោសិកាដែលងាប់បាន។

រូបតំណាង
រូបតំណាង

២.​ ព្រះអាទិត្យ និងស្បែក

គួរធ្វើៈ អ្នកគួរលាបឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF យ៉ាងហោចណាស់ក៏ ១៥ ដែលវាអាចជួយការពារទាំង កាំរស្មី UVA និង UVB បាន។ ខណៈពេលដែលកម្តៅពន្លឺព្រះអាទិត្យអាចបង្កឱ្យស្បែកមានស្នាមជ្រួញ និងមានបញ្ហា ច្រើនទៀត អ្នកត្រូវការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ។

មិនគួរធ្វើៈ កុំមើលរំលងការប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យ មិនថានៅខាងក្រៅគ្មានពន្លឺព្រះអាទិត្យ មានអាកាស ធាតុ ត្រជាក់ស្រួល ឬក៏មានព្រិលធ្លាក់ក៏ដោយ អ្នកគួរតែប្រើឡេការពារកម្តៅថ្ងៃដដែល អាចប្រើឡេដែលមាន SPF ដល់ទៅ ៣០ កាន់តែល្អ។

៣. ញ៉ាំឱ្យចេះគិត

គួរធ្វើៈ ញ៉ាំផ្លែឈើស្រស់ៗ បន្លែបៃតងដែលមានប្រូតេអ៊ីន និងវីតាមីនច្រើនឱ្យបានច្រើន។ ការញ៉ាំអាហារដែលសម្បូរ ដោយវីតាមីន C និងមានជាតិស្ករទាបនឹងជួយឱ្យស្បែកតឹងណែន។

មិនគួរធ្វើៈ "អ្នកមិនគួរការញ៉ាំហឹរ និងអាហារផ្អាប់ ញ៉ាំប្រៃ អាហារបំពង​ តែអ្នកគួរញ៉ាំបាយ ម្សៅធុញ្ញជាតិ ឬក៏បបរផ្លែប៉ោម វិញ" វាជាដំបូន្មានរបស់អ្នកនិពន្ធជនជាតិអាមេរិកម្នាក់ឈ្មោះ Vasant Lad  នៅក្នុងសៀវភៅ The Complete Book of Ayurvedic Home Remedies។

៤. បញ្ចេញញើស

គួរធ្វើៈ ធ្វើលំហាត់ប្រាណជាប្រចាំ ដូចជាការរត់ ការរត់តិចៗ ការធ្វើលំហាត់យោហ្គា និងជួយដល់សម្រួលដល់ចលនា ឈាមរបស់អ្នក ហើយក៏ធ្វើការលាងសម្អាតខ្លួនប្រាណរបស់អ្នកផងដែរ អ្នកនឹងសង្កេតឃើញថាមុខរបស់អ្នកនឹងភ្លឺថ្លា បន្ទាប់ពីហាត់ប្រាណរួច។

មិនគួរធ្វើៈ មិនគួរប្រើគ្រឿងថែរក្សាស្បែកនៅមុនពេល និងក្រោយពេលហាត់ប្រាណ។ ការប្រើទឹកថូនន័រនឹងជួយគ្រប់គ្រងដល់ការផលិតជាតិប្រេងនៅមុនពេលហាត់ បន្ទាប់មកសូមធ្វើការជម្រុះកោសិកាងាប់ៗចោល ក្រោយមកគួរលាបប្រេង អូលីវ ដើម្បីឱ្យស្បែកកាន់តែតឹង។

រូបតំណាង
រូបតំណាង

៥. ភាពស្អាតនៅពេលគេង

គួរធ្វើៈ សូមគេងឱ្យបានយ៉ាងហោចណាស់៨ម៉ោង បើសិនជាអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ ស្បែករបស់អ្នកក៏នឹង មានការហត់នឿយដូចជាអ្នកដែរ ហេតុនេះហើយកុំប្រថុយធ្វើបែបនោះអី។ អ្នកក៏អាចលាបទឹកឃ្មុំនៅលើមុខពីរឬបីដង​ក្នុងមួយអាទិត្យ ដើម្បីជួយព្យាបាលស្បែកមុខរបស់អ្នក។

មិនគួរធ្វើៈ កុំភ្លេចលាងសម្អាត និងផ្តល់សំណើមដល់មុខមុននឹងចូលគេង។ ពេទ្យជំនាញខាងស្បែក Rahul Nagar បាន ប្រាប់ថា «សម្រាប់ស្បែកស្ងួត គួរប្រើទឹកថូនន័រដែលគ្មានជាតិអាល់កុល ហើយផ្តល់សំណើមដល់មុខឱ្យបានច្រើន កុំប្រើ ទឹកក្តៅឧណ្ហៗ ព្រោះវាកាន់តែធ្វើឳ្យស្បែកស្ងួតកាន់តែខ្លាំង»។

៦. ទឹកអាចជួយបាន

គួរធ្វើៈ ញ៉ាំទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ក៏៨កែវឬច្រើនជាងនោះ ហើយគួរញ៉ាំបន្លែ ឬផ្លែឈើដែល មានផ្ទុកជាតិទឹកច្រើនដូចជាត្រសក់ស្រូវ ត្រសក់ ក្រូច ស្ត្រ័របឺរី ទំពាំងបាយជូជាដើម ហើយលោក Vasant Lad ក៏បាន ប្រាប់ផងដែរថា «អាចញ៉ាំទឹកនៅក្នុងដបដែលមានពណ៌ខៀវ»ដោយសារវាជួយការពារធាតុត្រជាក់របស់ទឹកបានល្អ។

មិនគួរធ្វើៈ មិនប្រើទឹកបាញ់កុលាប ព្រោះវាអាចធ្វើឱ្យជួយបញ្ចៀស និងកាត់បន្ថយការហើមភ្នែកបាននៅពេលព្រឹក ជួយ គ្រប់គ្រងកម្រិត pH និងភាពស្ងួតនៅលើស្បែកបានបើសិនជាអ្នកបាញ់វារាល់ថ្ងៃ។

៧. កម្ចាត់មុន

គួរធ្វើៈ លាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅ បីដងក្នុងមួយថ្ងៃ ហើយម៉ាស្សាថ្នមៗនៅលើមុខជារង្វង់។ បន្ទាប់ពីលាងសម្អាតរួច គួរតប់វាស្រាលៗរហូតដល់វាស្ងួតអស់ រួចលាបឡេដែលមានសារធាតុ benzoyl peroxide ។

មិនគួរធ្វើៈ ញិចមុន ពីព្រោះវានឹងអាចធ្វើឱ្យកាន់តែហើម ឡើងក្រហម និងមានស្នាម​ អ្នកអាចគ្រាន់តែសម្អាតបរិវេណ ដែលមានមុនដោយទឹកកុលាប ឬក៏យកកញ្ចប់តែដែលប្រើរួចមកស្អំ១០នាទី  និងបើសិនជាអ្នកជាមនុស្សដែលប្រើ វ៉ែនតា អ្នកត្រូវសម្អាតវាជាប្រចាំ។

រូបតំណាង
រូបតំណាង

៨. ទៅរកផ្នែកជ្រៅបំផុតនៃស្បែករបស់អ្នក

គួរធ្វើៈ អ្នកគួរតែជម្រុះកោសិកាចាស់ៗចេញ ដើម្បីឱ្យស្បែករបស់អ្នកដកដង្ហើមបានកាន់តែល្អ។ អ្នកមិនបាច់ត្រូវការអ្វី​ច្រើននោះទេ ដោយគ្រាន់តែលាយប្រេងសណ្តែកពីរស្លាបព្រា ម្សៅរមៀតកន្លះស្លាបព្រា ដំដើមទេពិរូ (ជាប្រភេទថ្នាំឈើ ម្យ៉ាង) និង ដើមចន្ទន៍ក្រស្នា ហើយថែមទឹកផ្កាកុលាប ឬទឹកដោះគោ ឬ ទឹក បញ្ចូលគ្នានោះ វានឹងក្លាយជាម៉ាស់មុខ ដែលល្អបំផុតសម្រាប់ស្បែករបស់អ្នក។

មិនគួរធ្វើៈ មើលរំលងចំណុចមូលដ្ឋាន ហើយចំណុចមូលដ្ឋាននោះគឺការដកដង្ហើម ដែលនេះគឺជាក្បួនរក្សាសម្រស់មួយ ដែល Nidhi Gureja បានលើកមកនិយាយ «Sudarshan Kriya គឺជារបៀបនៃការដកដង្ហើម ដែលជាចង្វាក់មួយ លាយឡំនឹងចង្វាក់ដកដង្ហើមពីធម្មជាតិរបស់មនុស្ស វាជាការដកដង្ហើមដែលសមគ្នាជាមួយនឹងរាងកាយ ចិត្ត និង អារម្មណ៍ ហើយវាក៏ជួយកាត់បន្ថយភាពតានតឹង»។

៩. ស្ប៉ារាល់ថ្ងៃ?

គួរធ្វើៈសម្រាប់អ្នកដែលមានស្បែកស្ងួត អាចប្រើម៉ាស់ដែលធ្វើពីផ្លែឆឺរីថ្មីៗ ដោយលាបផ្លែឆឹរីស្រស់ៗនៅលើមុខ មុននឹង គេង ទុកវាចោល១៥នាទី ហើយលាងជាមួយទឹកក្តៅឧណ្ហៗ។

មិនគួរធ្វើៈ ការភ្លេចថ្នាក់ថ្នមខ្លួនឯង។ ការម៉ាស្សាថ្នមៗដោយការប្រើប្រេង វាអាចទទួលបានផលខ្ពស់បែបដែលអ្នកស្មាន មិនដល់ ហើយវាក៏អាស្រ័យទៅលើប្រភេទស្បែករបស់អ្នកផងដែរ អ្នកអាចជ្រើសរើស ប្រងដូង ប្រេងអាល់ម៉ុន ដែលជា​ភ្នាក់ងារសំខាន់ជួយឳ្យស្បែកមានភាពភ្លឺថ្លា  កាន់តែល្អថែមទៀតបើអ្នកអាចបើកភ្លេងកំដរអារម្មណ៍ ព្រោះបន្ទាប់ពីធ្វើ បែបនោះអស់រយៈពេល២០នាទី មិនត្រឹមតែមានស្បែកស្អាត អ្នកនៅអាចធូរអារម្មណ៍បានច្រើនទៀតផង។

១០. ទម្លាប់ល្អ

គួរធ្វើៈ ចំណាយពេលខ្លះឱ្យខ្លួនឯង ហើយព្យាយាមគេចវេសពីរឿងតានតឹងតាមដែលអាចធ្វើទៅបាន។ អ្នកមានធ្លាប់ សង្កេតឃើញទេថា ពេលដែលអ្នកតានតឹង អ្នកមើលទៅមានសភាពយ៉ាប់យ៉ឺនដែរឬទេ? នោះក៏ព្រោះតែភាពតានតឹង ធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញ cortiso និងសារធាតុផ្សេងៗដែលធ្វើឱ្យស្បែកឡើងប្រេងច្រើន។ វិធីសាស្ត្រសម្រាប់ កាត់បន្ថយភាពតានតឹងនោះគឺការសមាធិ និងហាត់យោហ្គា ព្រោះកាន់តែសមាធិច្រើនប៉ុណ្ណា ចិត្តរបស់អ្នកកាន់តែស្ងប់ ប៉ុណ្ណឹងដូចគ្នា។

មិនគួរធ្វើៈ ការមើលរំលងផ្នែកថ្គាម និងសាច់ដុំមុខ។ អ្នកគួរចំណាយពេល៥នាទីក្នុងមួយថ្ងៃ ធ្វើលំហាត់នៅត្រង់សាច់ដុំមុខ ដោយការបន្ទាបមុខរបស់អ្នកចុះក្រោម រហូតធ្វើឱ្យមានស្នាមផ្នត់នៅត្រង់ថ្ពាល់ បន្ទាប់មកទៀតបន្ទាបមុខរបស់អ្នកឳ្យ ដល់ដើមទ្រូង ហើយអ្នកក៏អាចធ្វើលំហាត់មួយទៀតដោយការមើលទៅលើឳ្យខ្ពស់ ហើយបូញមាត់ឡើង ការធ្វើបែប នេះនឹងជួយឳ្យស្បែករបស់អ្នកឡើងតឹងណែនដូចជាក្មេងអាយុ១៨ឆ្នាំបាន។

តោះបានដឹងបែបនេះហើយ មកសាកល្បងទាំងអស់គ្នាទៅ ព្រោះថាវាមិនមានខាតអ្វី ថែមទាំងបានសម្រស់ស្រស់ ស្អាត​មកវិញទៀត៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T