ក្រុមហ៊ុន OPPO បញ្ចេញផលិតផលថ្មីគឺ OPPO Watch និងដំបូងគេបង្អស់ដែលបំពាក់ជាមួយ Wear OS របស់ Google! ពិសេសសាកថ្មលឿនជាងគេលើពិភពលោក គ្មានដៃគូប្រៀបបាន

//s9.kh1.co/91/91153ae497deb9b71be20862422f5d1f210c2aab.jpg
បច្ចេកវិទ្យា

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើនិយាយនៅលើទីផ្សារអន្តរជាតិ OPPO Watch ប្រាកដជាមិនមែននាឡិកាឆ្លាតដំបូងឡើយដែលដំណើរការដោយ Wear OS ហើយបើងាកមកនិយាយពីផលិតផលនាឡិកាឆ្លាតនៅប្រទេសកម្ពុជាវិញ យើងឃើញមានបណ្ដាក្រុមហ៊ុនផ្សេងៗ ក៏ធ្លាប់បានចេញលក់នាឡិការបស់ខ្លួននៅលើទីផ្សារមិនតិចគ្រឿងរួចមកហើយដែរ គ្រាន់តែនាឡិកាទាំងនោះមិនមែនដំណើរការដោយ Wear OS ដូចមានលើ OPPO Watch នៅឡើយ។

ភ្នំពេញ៖ បើនិយាយនៅលើទីផ្សារអន្តរជាតិ OPPO Watch ប្រាកដជាមិនមែននាឡិកាឆ្លាតដំបូងឡើយដែលដំណើរការដោយ Wear OS ហើយបើងាកមកនិយាយពីផលិតផលនាឡិកាឆ្លាតនៅប្រទេសកម្ពុជាវិញ យើងឃើញមានបណ្ដាក្រុមហ៊ុនផ្សេងៗ ក៏ធ្លាប់បានចេញលក់នាឡិការបស់ខ្លួននៅលើទីផ្សារមិនតិចគ្រឿងរួចមកហើយដែរ គ្រាន់តែនាឡិកាទាំងនោះមិនមែនដំណើរការដោយ Wear OS ដូចមានលើ OPPO Watch នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Watch
OPPO Watch

ម្យ៉ាងវិញទៀត ក៏មានហាងលក់ទូរស័ព្ទទំនើបមួយចំនួន ធ្លាប់បាននាំចូលនូវប្រភេទនាឡិកាឆ្លាតដែលដំណើរដោយ Wear OS របស់ក្រុមហ៊ុនផ្សេងៗមកដាក់លក់រួចមកហើយ។ ប៉ុន្តែអ្វីដែលជាចំណុចខ្វះខាត គឺនាឡិកាទាំងនោះមិនមានក្រុមហ៊ុនផ្លូវការណាមួយ នាំចូលមកដាក់លកឲ្យបានទូលំទូលាយនៅឡើយ ដែលជាហេតុបណ្ដាលឲ្យអ្នកប្រើមិនទទួលបាននូវការធានាផ្លូវការ និងពិបាកស្វែងរកសេវាកម្មជួសជុលជាដើម។

ចំណែក OPPO Watch បច្ចុប្បន្នត្រូវបាននាំចូលផ្ទាល់ដោយក្រុមហ៊ុន OPPO ផ្លូវការប្រចាំនៅកម្ពុជា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការនាំចូល និងចែកចាយផលិតផល OPPO ស្របតាមផ្លូវច្បាប់ ថែមទាំងផ្ដល់ការធានាពេញលេញដល់អតិថិជនឲ្យកាន់តែមានទំនុកចិត្តខ្ពស់ និងមានភាពកក់ក្ដៅក្នុងការប្រើប្រាស់ផងដែរ ដោយរៀងរាល់ការជាវនូវផលិតផល ដែលមានក្រុមហ៊ុននាំចូលផ្លូវការបែបនេះ យើងក៏ទទួលបានការធានាត្រឹមត្រូវ ងាយស្រួលស្វែងរកសេវាកម្មជួសជុលនៅពេលជួបបញ្ហា រួមជាមួយអត្ថប្រយោជន៍ផ្សេងទៀតដែលផ្ដល់ជូនដោយ OPPO Care

ដូច្នេះ បើនិយាយបកមកវិញ OPPO Watch គឺជានាឡិកាឆ្លាតដែលដំណើរការដោយ Wear OS ដំបូងគេបំផុត ដែលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជា ហើយវាក៏ជានាឡិកាឆ្លាតដែលផ្ដល់នូវភាពស៊ីវិល័យ និងមានតួនាទីជាជំនួយការផ្នែកសុខភាព ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងបានកាន់តែងាយស្រួលសម្រាប់យុវវ័យក្នុងយុគសម័យបច្ចេកវិទ្យាទំនើបផងដែរ។

OPPO Watch
OPPO Watch


អ្វីទៅជា Wear OS? 

Wear OS គឺជាជំនាន់ផ្សេងមួយទៀតនៃប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុនយក្សល្បីឈ្មោះ Google  សម្រាប់បំពាក់នៅលើនាឡិកាវៃឆ្លាត (Smartwatch) ឬឧបករណ៍បំពាក់នៅលើខ្លួនផ្សេងទៀត (Wearable Devices) ហើយវាអាចដំណើរការបានដោយការភ្ជាប់គ្នាជាមួយ Smartphone ដែលដំណើរការដោយ Android ចាប់ពីជំនាន់ 6.0 ឬ iOS ចាប់ពីជំនាន់ 10.0 តាមរយៈកម្មវិធី Wear OS by Google ដែលអាចធ្វើការទាញយកបាននៅក្នុង Play Store (Android) ឬ App Store (iOS)។ តាមរយៈការភ្ជាប់ជាមួយទូរស័ព្ទ យើងនឹងទទួលបានមុខងារដ៏មានប្រយោជន៍ជាច្រើន (មានកំណត់តាម Smartwatch ផ្សេងៗគ្នា)  ដែលជាផ្នែកមួយជួយសម្រួលដល់ការរស់នៅក្នុងសម័យបច្ចេកវិទ្យាកាន់តែប្រសើរ ដោយរួមមានដូចជា៖

១. ភាពទាន់សម័យ  ៖ ទម្រង់នៃការបង្ហាញម៉ោងបែបទំនើប ជាមួយជម្រើសមុខនាឡិកា (Watch Face) ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានបំពាក់មកស្រាប់ និងអាចទាញយកបន្ថែមពី Play Store សម្រាប់ធ្វើការផ្លាស់ប្ដូរតាមតម្រូវការ។ បន្ថែមលើនេះ Wear OS ក៏បានបំពាក់មកជាមួយមុខងារ Google Assistant ដើម្បីជួយសម្រួលដល់ការការបញ្ជានាឡិកាដោយប្រើប្រាស់សម្លេងបានផងដែរ។

២. មុខងារសុខភាព ៖ វាស់ចម្ងាយរត់ វាស់ចម្ងាយពេលជិះកង់ រាប់ជំហានដើរ តាមដានចង្វាក់បេះដូង តាមដានរយៈពេលគេង គ្រប់គ្រងការដកដង្ហើមចេញចូល រំលឹកឲ្យធ្វើចលនានៅពេលដែលយើងអង្គុយអស់ រយៈពេលយូរជាដើម

៣. រក្សាទំនាក់ទំនង ៖ មើល និងឆ្លើយតបព័ត៌មានសំខាន់ៗ (ការឆ្លើយតបមានកំណត់តាមកម្មវិធី) , ទទួល ឬធ្វើការហៅចេញដោយផ្ទាល់នៅលើនាឡិកា។​

៤. ព័ត៌មានទូទៅ ៖ បង្ហាញពេលវេលា​ សីតុណ្ហភាព ការងារដែលបានកំណត់ក្នុងប្រតិទិន។ 

៥. ផ្សេងៗ ៖ កំណត់ម៉ោងរោទិ៍ (Alarm) កំណត់រយៈពេល (Stop Watch) កំណត់ការរំលឹកនូវពេលវេលាសំខាន់ (Reminder) មើលផែនទីនៅលើ Google Maps មុខងារថតសម្លេង (Voice Record) ​និងអាចទាញយកកម្មវិធីមួយចំនួនសម្រាប់ប្រើប្រាស់ដោយផ្ទាល់នៅលើនាឡិកាផងដែរដូចជា Telegram, WeChat, Google Keep Notes និងកម្មវិធីពេញនិយមផ្សេងៗទៀត៕

OPPO Watch
OPPO Watch
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T