អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Luis Suarez បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយនឹងក្រុម Atletico Madrid នៅទីផ្សារដោះដូររដូវក្ដៅនេះ ក្រោយចំណាយពេល៦ឆ្នាំនៅទឹកដី Camp Nou ហើយសម្រាប់ការប្រកួតក្របខណ្ឌ La Liga សប្ដាហទី៣ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ជាប្រកួតដំបូងដែលជើងស៊ុតវ័យ៣៣ឆ្នាំ បង្ហាញខ្លួនឲ្យក្រុមលោក Diego Simeone ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតនោះដែរក្រុម At. Madrid បានលត់ក្រុមភ្ញៀវ Granada យ៉ាងចាស់ដៃ ក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផល ៦ទល់នឹង១ ខណៈ Suarez រួមចំណែករកបាន២គ្រាប់ នៅចុងម៉ោងនាទីទី៨៥និង៩០ ហើយរូបគេក៏បញ្ជូនឲ្យកីឡាករ Marcos Llorente បញ្ចប់ទីបាន១គ្រាប់ផងដែរនៅនាទីទី៧២ ក្រោយខ្សែប្រយុទ្ធ Diego Costa ស៊ុតគ្រាប់ទី១នៅនាទីទី៩ កីឡាករ Angel Correa ស៊ុតគ្រាប់ទី២ នៅនាទីទី៤៧ និងម្ចាស់អាវលេខ៧ Joao Felix ស៊ុតគ្រាប់ទី៣ នៅនាទីទី៦៥។
ដោយឡែក ១គ្រាប់របស់ក្រុមភ្ញៀវ រកបានដោយខ្សែប្រយុទ្ធ Jorge Molina នៅចង់តង់ទី២ នាទីទី៨៧។
គួររម្លឹកដែរថា ២គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី១៤៦ហើយរបស់ Suarez ដែលរកបាននៅលីគកំពូលអេស្ប៉ាញ La Liga ក្នុងចំណោមការបង្ហាញខ្លួនចំនួន១៩២ប្រកួត៕
បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖