បរទេស៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុន Maverick Properties Limited និង Maverick Commercial Properties Limited ដែលជាក្រុមហ៊ុនពីររបស់ តារាចម្រៀងប្រុស Ed Sheeran បានចំណាយប្រាក់ ៥,៨ លានដុល្លារដើម្បីទិញផ្ទះមួយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលទៀតបានបន្ថែមថា តារាចម្រៀងរូបនេះ មានទ្រព្យសម្បតិ្តលំនៅដ្ឋាននិងហាងជួលសរុបចំនួន ២៧ រួមទាំងដីដ៏ធំនៅតំបន់កសិដ្ឋានរបស់លោក គ្រាន់តែនៅទីក្រុងឡុងដ៍តែឯង លោកប៉ាកូនមួយរូបនេះ មានវីឡាផ្ទះល្វែងប្រណីតចំនួន ៨ និងផ្ទះល្វែងចំនួន ១២ ជាប់គ្នានៅក្នុងអគារតែមួយ។
គួររម្លឹកថា កាលពីដើមឆ្នាំនេះ Sheeran ត្រូវបានអ្នកជិតខាងត្អូញត្អែរថា តារាប្រុសរូបនេះ តែងតែមានពិធីជប់លៀងរំខាននៅផ្ទះរបស់ពួកគេ ដូច្នេះហើយតារាចម្រៀងប្រុសចំណាយប្រាក់ ៥,១ លានដុល្លារ ដើម្បីទិញផ្ទះល្វែងពីរនៅជាប់គ្នាដើម្បីកុំអោយមានការរំខានទៅអ្នករស់នៅក្បែរនោះ។
ដោយឡែក តាមប្រភពកាសែតអង់គ្លេសបានរាយការណ៍មកថា Ed Sheeran មានទ្រព្យ ២៥៧ លានដុល្លារ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាចម្រៀងរូបនេះ ទិញអចលនទ្រព្យទាំងអស់ដោយប្រើប្រាស់ សាច់ប្រាក់ ដោយមិនចាំបាច់ប្រើប្រាក់កម្ចីពីធនាគារនោះទេ៕
សូមទស្សនារូបខាងក្រោម៖




