សមត្ថកិច្ចថៃរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង ២ លានគ្រាប់ តែចាប់ជនសង្ស័យមិនបានសូម្បីតែម្នាក់ - Khmerload

សមត្ថកិច្ចថៃរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង ២ លានគ្រាប់ តែចាប់ជនសង្ស័យមិនបានសូម្បីតែម្នាក់

https://s9.kh1.co/60/60a23aba927264c3a41969e8b192ba9ad59f1fa1.jpg
សង្គម
 23-Sep-2020 4pm · a year ago

សមត្ថកិច្ចថៃបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនជាង ២ លានគ្រាប់ក្នុងពេលឆែកឆេររថយន្តដឹកទំនិញដែលគេទុកចោលនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងស្រុកបាងសាផាន់ណយ

ថៃ៖ សមត្ថកិច្ចថៃបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនជាង ២ លានគ្រាប់ក្នុងពេលឆែកឆេររថយន្តដឹកទំនិញដែលគេទុកចោលនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងស្រុកបាងសាផាន់ណយ។

ការរឹបអូសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប៉ូលីសប្រចាំនៅបាងសាផាន់ណយ ទទួលបានដំណឹងពីការិយាល័យប្រឆាំងគ្រឿងញៀនទី ២ (NSB) ថាមានរថយន្តម៉ាកភីកអាប់មួយគ្រឿងដែលសង្ស័យថា បានចែកចាយថ្នាំញៀនមួយចំនួនកំពុងឆ្លងកាត់ស្រុកបាងសាផាន់ណយដោយធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅយប់ថ្ងៃអង្គារក្រុមប៉ូលីសដែលដឹកនាំដោយលោកវរសេនីយ៍ទោ Ekarat Hoonngam អនុប្រធានប៉ូលីសស្រុកបាងសាផាន់ណយបានប្រទះឃើញរថយន្ដម៉ាកភីកអាប់ដែលត្រូវដូចនឹងការផ្ដល់ដំណឹងដែលបានផ្តល់ដោយ NSB ។ រថយន្តមួយគ្រឿងនេះបានបត់ឆ្វេងទៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងសង្កាត់ចាងរែក។

https://s9.kh1.co/__image/w=600,h=450,q=100/f4/f41d9721375eead7435662a575489ebfbd565f32.jpg
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនដែលរឹបអូសបាន

ជាការកត់សម្គាល់ ប៉ូលីសបានតាមដានមុខសញ្ញារហូតដល់ស្ថានីយ៍ប្រេងឥន្ធនៈ ហើយបានរកឃើញរថយន្តនៅក្នុងចំណត ប៉ុន្តែមិនមាននរណាម្នាក់នៅក្នុងនោះទេ។ អ្នកបើកបរត្រូវបានគេជឿជាក់ថា បានរត់គេចខ្លួនដោយបន្សល់ទុកនូវកេសប្រអប់ក្រដាសកាតុងមួយចំនួននៅខាងក្រោយរថយន្ត។

ក្នុងការស្រាវជ្រាវជាបន្តបន្ទាប់ប៉ូលីសបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុបចំនួន ២,០០២,០០០ គ្រាប់នៅក្នុងប្រអប់។ ជាងនេះទៀត សៀវភៅប្រាក់បញ្ញើនៅធនាគារមួយ អត្តសញ្ញាណប័ណ្ណពីរ និងឯកសារមួយចំនួនទៀតក៏ត្រូវបានរកឃើញនៅក្នុងរថយន្តផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្នាំញៀន និងឯកសារដែលបានដកហូតត្រូវបានប្រគល់ជូន NSB ដើម្បីពិនិត្យ៕

https://s9.kh1.co/__image/w=650,h=488,q=100/ce/ce3f3a3f4ed762460433b918704bf5b4a0ef1f4f.jpg
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង