ប្រព័ន្ធសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ី អាចនឹងដួលរលំក្នុងពេលឆាប់ៗនេះ

//s9.kh1.co/2a/2afe360d7356496d383f3355931b3e9924369dee.jpg
សង្គម

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សមាជិកទទួលបន្ទុកជំងឺកូវីដ-១៩ជាតិ របស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ប្រព័ន្ធសុខាភិបាលនៃប្រទេសនេះអាចនឹងដួលរលំយ៉ាងឆាប់រហ័សបំផុត ប្រសិនបើសាធារណជននៅតែមិនអើពើនឹងវិធីបង្ការជំងឺកូវីដ-១៩

ឥណ្ឌូណេស៊ី៖ សមាជិកទទួលបន្ទុកជំងឺកូវីដ-១៩ជាតិ របស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ប្រព័ន្ធសុខាភិបាលនៃប្រទេសនេះអាចនឹងដួលរលំយ៉ាងឆាប់រហ័ស ប្រសិនបើសាធារណជននៅតែមិនអើពើនឹងវិធីបង្ការជំងឺកូវីដ-១៩ ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន AsiaOne ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jossep William ជាអ្នកសម្របសម្រួលក្រុមអ្នកស្ម័គ្រចិត្ដផ្នែកវេជ្ជសាស្ដ្រ បានមានប្រសាសន៍ថា៖

យើងពិតជាត្រូវការការចូលរួមរបស់សាធារណជន ដើម្បីអនុវត្ដវិធានការទប់ស្កាត់ជំងឺ។ ប្រសិនបើយើងនៅតែធ្វេសប្រហែសបែបនេះបន្ដទៀត នោះប្រព័ន្ធសុខាភិបាលរបស់ប្រទេសនឹងឈានដល់ដំណាក់កាលមួយ។

លោក Jossep William 

លោក Jossep ក៏បានមានប្រសាសន៍ទៀតថា ប្រព័ន្ធសុខាភិបាលក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានវាយប្រហារដោយវិបត្ដិជំងឺថ្មី ហើយនៅពេលប្រព័ន្ធនេះដួលរលំ នោះនឹងពិបាកជំនះបញ្ហាកូវីដ-១៩ណាស់។ ដូច្នេះ លោកបានជំរុញឲ្យសាធារណជនអនុវត្ដតាមវិធានការ តាមរយៈការរក្សាគម្លាតសង្គម ចៀសវាងការប្រមូលផ្ដុំ លាងដៃ និងពាក់ម៉ាស់ជាដើម ដើម្បីរក្សាប្រព័ន្ធសុខាភិបាលឲ្យមានស្ថេរភាព។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបប្រមាណ ២៥៣,០០០នាក់ ដោយក្នុងនោះ ស្លាប់ជាង ៩,០០០នាក់ និងជាសះស្បើយវិញប្រមាណ ១៨៤,០០០នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T