ទ្រនំថ្មីរបស់ Dele Alli អាចជាក្លិបកំពូលមួយនៅក្របខណ្ឌ Lique 1 - Khmerload

ទ្រនំថ្មីរបស់ Dele Alli អាចជាក្លិបកំពូលមួយនៅក្របខណ្ឌ Lique 1

https://s9.kh1.co/a1/a11191cb5764bfe61058c62e40da52bc44719299.jpeg
កីទ្បា
 21-Sep-2020 3pm · a year ago

អនាគតរបស់ Dele Alli ជាមួយនឹងក្លិប Tottenham Hotspur ស្ថិតនៅក្នុងភាពស្រពេចស្រពិល បន្ទាប់ពីរូបគេមិនត្រូវបានកោះហៅចូលរួមប្រកួតពីរលើកជាប់ៗគ្នាក្នុងចន្លោះពេល៤ថ្ងៃ។

អនាគតរបស់កីឡាករ Dele Alli ជាមួយនឹងក្លិប Tottenham Hotspur ស្ថិតនៅក្នុងភាពស្រពេចស្រពិល បន្ទាប់ពីរូបគេមិនត្រូវបានកោះហៅចូលរួមប្រកួតពីរលើកជាប់ៗគ្នាក្នុងចន្លោះពេល៤ថ្ងៃ។

ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ គ្មានឈ្មោះនៅក្នុងបញ្ជីកីឡាកររបស់ក្រុមដែលដឹកនាំដោយលោក Jose Mourinho នោះទេ នៅក្នុងការប្រកួតដែលក្រុមមាន់ខ្នាយមាសទទួលបានជ័យជម្នះ ៥-២ ទៅលើក្រុម Southampton កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរូបគេបានខកខានការប្រកួត Europa League ទល់នឹងក្រុម Lokomotiv Plovdiv កាលពីថ្ងៃព្រហស្បតិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=615,h=409,q=100/f0/f036b1a89e0224d094861f5fc0892ba3522d6b30.jpg
  កីឡាករ Dele Alli

យ៉ាងណាមិញ បច្ចុប្បន្នមានក្លិបមួយចំនួនដែលរួមទាំងក្លិបយក្សបារាំង Paris Saint-Germain មានការចាប់អារម្មណ៍ក្នុងការនាំយកកីឡាករអង់គ្លេសមកចូលក្រុមសម្រាប់ការដោះដូរនៅរដូវក្ដៅនេះ។

https://s9.kh1.co/__image/w=615,h=409,q=100/8f/8fea3c59959e56ab99701e9f551c820fc0e371d9.jpg
  កីឡាករ Dele Alli

គួរឲ្យដឹងផងដែរថា លោក Mourinho បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីមូលហេតុដែលគ្មានវត្តមានរបស់ Alli គឺដោយសារមានកីឡាករច្រើននៅក្នុងតំណែងដែលគេបានលេង៕

ប្រភពSkysports

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង