មិនធម្មតា! ក្រោមការដឹកនាំដំបូងរបស់ Andrea Pirlo ក្លិប Juventus មានគ្រាប់បាល់ច្រើនគួរសម

//s9.kh1.co/0d/0dabfbb2a16247c04f5f08a45ae6daf505401d5e.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រកួត​នៅ​ជុំ​ទី ១ ក្របខ័ណ្ឌ Serie A ក្លិប Juventus ដែល​ដឹកនាំ​ដោយ​លោក Andrea Pirlo រក​បាន ៣ ពិន្ទុ​ពេញ តាម​រយៈ​ការ​រក​បាន ៣ គ្រាប់​ទល់​ក្លឹប Sampdoria កាលពីយប់មិញ។

ប្រកួត​នៅ​ជុំ​ទី ១ ក្របខ័ណ្ឌ Serie A ក្លិប Juventus ដែល​ដឹកនាំ​ដោយ​លោក Andrea Pirlo រក​បាន ៣ ពិន្ទុ​ពេញ តាម​រយៈ​ការ​រក​បាន ៣ គ្រាប់​ទល់​ក្លិប Sampdoria កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣គ្រាប់នោះគឺជាការសម្រេចទីដោយកីឡាករ Dejan Kulusevski នៅ​នាទី ១៣ មុន​ពេល​ខ្សែ​ការពារ Leonardo Bonucci បន្ថែម​គ្រាប់​បាល់​ទី ២ នៅ​នាទី ៧៨ និង​បិទ​គ្រាប់​បាល់​ទី ៣ ដោយ​ Cristiano Ronaldo មុន​ប៉ុន្មាន​នាទី​បញ្ចប់​ការ​ប្រកួត។

កីឡាករក្រុម Juventus
កីឡាករក្រុម Juventus

ក្រោមការដឹកនាំរបស់គ្រូថ្មី ទម្រង់លេងមើល​ទៅ​ឃើញ Juventus ហាក់​មាន​ការ​វាយ​សម្រុក​ខ្លាំង ដោយ​យប់មិញ​ស៊ុត​ចំ​គោលដៅ ៨ លើក ក្នុង​ចំណោម​ការ​ស៊ុត ២០ លើក និង​មាន​ការ​បញ្ជូន​បាល់ ៧២៨ លើក អត្រា​ជោគជ័យ​មាន​ដល់ ៨៩ ភាគរយ​ឯ​ណោះ។

កីឡាករក្រុម Juventus
កីឡាករក្រុម Juventus

គួរបញ្ជាក់ផងដែរថា ប្រកួតបន្តបន្ទាប់ Juventus នឹង​ប្រឈម​មុខ​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង មានដូចជាម្ចាស់ផ្ទះ Roma នៅ​ថ្ងៃ​ទី ២៨ ​កញ្ញា មុន​តតាំង Napoli នៅ​ថ្ងៃ​ទី ៥ តុលា៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T