ភ្នំពេញ៖ វីដេអូខ្លី និងយ៉ាងកម្រមួយបានលាតត្រដាងពីជីវភាពរបស់តារាចម្រៀងរ៉េបដ៏ពេញនិយម Vannda កាលពីរូបគេនៅជាយុវជនម្នាក់នៅខេត្តព្រះសីហនុ វេលាដែលរូបគេពុំមានអាជីពអ្វីពិតប្រាកដសោះ ក្រៅពីជួយកិច្ចការងារខ្លះរបស់ឪពុកម្ដាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាវីដេអូប្រវត្តិខ្លីរបស់ម្ចាស់បទ "Move On" ដ៏ពេញនិយមនាពេលបច្ចុប្បន្នក្នុងចង្កោមយុវវ័យ ដែលស្ថិតក្នុងយុទ្ធនាការមួយហៅថា “BrewedOverNights” ទើបនឹងចេញផ្លូវការនៅលើបណ្ដាញសង្គមថ្ងៃនេះប៉ុណ្ណោះ។ នេះគឺជាសារខ្លីបញ្ជាក់ថា ដើម្បីជោគជ័យលើអ្វីមួយ គឺមិនមែនជារឿងដែលកើតឡើងក្នុងពេល១យប់នោះទេ ប៉ុន្តែវាត្រូវការពេលវែងឆ្ងាយ និងការជម្នះឧបសគ្គច្រើនណាស់ ដូចគ្នានឹងដំណើរជីវិតរបស់ Vannda ដូច្នេះដែរ ហើយរឹតតែដូចគ្នានឹងការជោគជ័យរបស់ Budweiser ដែលជាអធិរាជនៃស្រាបៀរ (King Of Beers) ដែលបានចំណាយពេលផលិតយូរ ដើម្បីរសជាតិកាន់តែស្រទន់។
ដូច្នេះហើយ ទើបវីដេអូខាងលើបង្កើតឡើង ដើម្បីលើកទឹកចិត្តចំពោះការតស៊ូរបស់យុវជនទាំងឡាយ បន្តសម្រេចក្តីសុបិនរបស់ខ្លួន ហើយចាប់យកគ្រប់ឱកាស និងបញ្ចេញអធិរាជនៅក្នុងខ្លួន (#BeAKing) ដោយការគាំទ្រពី Budweiser ។ វិលមកវីដេអូខ្លីនេះវិញ បានឲ្យដឹងថា Vannda កាលនៅខេត្តព្រះសីហនុ គឺជាកូនប្រុសក្នុងគ្រួសារអ្នករកស៊ីតូចតាចម្នាក់នៅក្នុងខេត្តព្រះសីហនុ។ រាល់ថ្ងៃក្រៅពីជួយកិច្ចការងារស្រាលៗរបស់ឪពុកម្ដាយ ដូចជាកោសដូង ជញ្ជូនឥវ៉ាន់ បែកញើសធំក្លិនខ្លួនមិនល្អ រូបគេមិនមានធ្វើអ្វីឡើយ។
ប៉ុន្តែក្នុងកាលៈទេសៈដែលលំបាកនេះ អ្វីមួយក៏លេចឡើងត្រដែតនៅក្នុងគំនិតរបស់គេ នោះគឺ "តន្ត្រី"។ តាមពិត "តន្ត្រី" គឺជាអ្វីមួយដែលមានរួចស្រេចនៅក្នុងខ្លួនរបស់យុវជនមាឌល្អិត តែសំឡេងធំ ចិត្តក៏ធំរូបនេះតាំងពីកុមារភាព ប៉ុន្តែនោះប្រៀបដូចជាអ្វីមួយដែលដេកលក់រង់ចាំថ្ងៃភ្ញាក់។ រហូតដល់វេលាមួយ វា(តន្ត្រី)ក៏ភ្ញាក់ឡើងពិតមែន ហើយជាពេលដែលយុវជនរូបនេះដឹងថា នេះហើយជាគឺជារូបគេពិតប្រាកដ។
Vannda បញ្ជាក់ថា "តន្ត្រី" បានបង្កើតក្ដីសង្ឃឹម សុបិនដ៏វែងឆ្ងាយ វាបាននាំរូបគេផ្សងព្រេងមកទីក្រុងយ៉ាងល្ហល្ហេវ ហើយចុងក្រោយ "តន្ត្រី" នេះ វាក៏បានផ្ដល់អ្វីៗទាំងអស់មកឲ្យរូបគេនាពេលបច្ចុប្បន្ន គឺ Vannda តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា ដែលមានការទទួលស្គាល់ទាំងនៅក្នុងស្រុក និងអន្តរជាតិ។ រាល់បទចម្រៀងរបស់លោក ពិសេសបទក្នុងអាល់ប៊ុម "Skull" ទទួលបានការគាំទ្រខ្លាំងបំផុត។
បទរបស់លោក ត្រូវបាន Youtuber ក្នុងស្រុក និងបរទេសមានទាំងអាស៊ី អាមេរិក និងអឺរ៉ុបយកទៅធ្វើ Reaction ជាច្រើន ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេ កាន់តែលេចធ្លោឡើង។
Vannda ថ្លែងថា៖
និយាយពីស្រាបៀរ Budweiser ដែលឧបត្ថម្ភបង្កើតវីដេអូខ្លីរបស់តារាចម្រៀងម្ដង ស្រាបៀរនេះ ត្រូវបានផលិតដំបូងក្នុងឆ្នាំ ១៨៧៦ នៅសហរដ្ឋអាមេរិក ហើយផលិតតាមស្តង់ដារ យកចិត្តទុកដាក់ លើគុណភាពខ្ពស់យ៉ាងអស្ចារ្យបំផុត។ ហើយជាស្រាបៀដើមរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ វាបានក្លាយជាស្រាបៀរ ល្បីលំដាប់ទី១ ពិភពលោក ដោយមានអ្នកនិយមទទួលទានក្នុងបណ្តាប្រទេសទាំង ៨៥៕