ទោះបីជាបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ដែលធ្វើឱ្យតម្លៃខ្លួនរបស់កីឡាករក្នុងពេលបច្ចុប្បន្នហាក់មានការធ្លាក់ចុះ បើធៀបនឹងមុនពេលដែលកូវីដ-១៩ ផ្ទុះឡើង ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករកំពូលនាពេលបច្ចុប្បន្ននេះ ក៏នៅតែមានតម្លៃខ្ពស់ដដែល ខណៈកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត គឺមានតម្លៃដល់ទៅ ១៨០លានផោនឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណា មុនពេលរដូវកាលថ្មីចាប់ផ្តើមដំណើរការប្រកួតតាមកាលវិភាគរបស់លីគកំពូលនីមួយៗ តោះនាំគ្នាទៅមើលពីតម្លៃខ្លួនកីឡាករកំពូល ១០រូបដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ៖
១០-ខ្សែការពារស្លាបស្តាំជម្រើសជាតិអង់គ្លេស និងក្លិប Liverpool កីឡាករ Trent Alexander-Arnold វ័យ ២១ឆ្នាំ មានតម្លៃខ្លួនចំនួន ១១០លានផោន។ Arnold បានក្លាយជាខ្សែការពារទី១ ដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករថ្លៃជាងគេលើលោក។
៩-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន និងក្លិប Barcelona កីឡាករ Lionel Messi វ័យ ៣៣ឆ្នាំ មានតម្លៃខ្លួនចំនួន ១១២លានផោន។ Messi បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករថ្លៃជាងគេលើលោកក្នុងវ័យលើស ៣០ឆ្នាំ។
៨-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស និងក្លិប Borussia Dortmund កីឡាករ Jadon Sancho វ័យ ២០ឆ្នាំ មានតម្លៃខ្លួនចំនួន ១១៧លានផោន។ Sancho គឺជាកីឡាករដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករថ្លៃជាងគេលើលោកក្នុងវ័យក្រោម ២០ឆ្នាំ។
៧-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក និងក្លិប Manchester City កីឡាករ Kevin De Bruyne វ័យ ២៩ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន។
៦-ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស និងក្លិប Tottenham Hotspur កីឡាករ Harry Kane វ័យ ២៧ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន។
៥-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្សីប និងក្លិប Liverpool កីឡាករ Mohamed Salah វ័យ ២៨ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន។
៤-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិសេណេហ្គាល់ និងក្លិប Liverpool កីឡាករ Sadio Mané វ័យ ២៨ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន។ កីឡាករ Sadio Mané កីឡាករ Mohamed Salah គឺជាកីឡាករអាហ្រ្វិកដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
៣-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេសុីល និងក្លិប PSG កីឡាករ Neymar វ័យ ២៨ឆ្នាំ មានតម្លៃខ្លួនចំនួន ១២៨លានផោន។ Neymar ជាកីឡាករថ្លៃជាងគេនៅទ្វីបអាមេរិកឡាទីននាពេលបច្ចុប្បន្ននេះ។
២-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស និងក្លិប Manchester City កីឡាករ Raheem Sterling វ័យ ២៥ឆ្នាំ មានតម្លៃខ្លួនចំនួន ១២៨លានផោន។ Raheem Sterling ជាកីឡាករអង់គ្លេសថ្លៃជាងគេលើលោក និងក្នុងលីគកំពូលអង់គ្លេស។
១-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង និងក្លិប PSG កីឡាករ Kylian Mbappé វ័យ ២១ឆ្នាំ មានតម្លៃខ្លួនចំនួន ១៨០លានផោន។ Kylian Mbappé បានក្លាយជាកីឡាករទី១ ដែលមានតម្លៃលើស ១៨០លានផោន និងថ្លៃជាងគេបំផុតលើលោក៕
ប្រភព៖ transfermarkt.com