បរទេស៖ មកទល់ពេលនេះ កំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ត្រូវបានអ្នកគាំទ្រជាច្រើនធ្វើការកោតសរសើជាខ្លាំង ទៅលើទឹកចិត្តស្មោះស្ម័គ្ររបស់គេ ជាមួយនឹងគូដណ្តឹងដែលជាគូស្នេហ៍ចាប់តាំងពីខ្លួនមិនទាន់ល្បីមកនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Coner និងគូដណ្តឹងរបស់គេ Dee Devlin បានឆ្លងកាត់រឿងរ៉ាវច្រើនណាស់ជាមួយគ្នា តាំងពីរូបគេមិនទាន់បានឡើងវ៉ៃក្នុងសង្វៀន UFC ម្ល៉េះ។ នៅក្នុងកំឡុងពេលនោះ Devlin តែងតែតាមជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់ Coner គ្រប់ពេល មិនថាក្នុងស្ថានភាពល្អឬអាក្រក់នោះទេ ពោលចង់ឲ្យគូស្នេហ៍របស់នាងអាចសម្រេចក្ដីស្រមៃបាន។
នៅពេលដែលប្រាប់ថាខ្លួនចង់ប្រឡូកក្នុងវិស័យប្រដាល់ក្នុងទ្រង់នោះ ឪពុករបស់ Coner មិនពេញចិត្តនោះទេ ដែលធ្វើឲ្យកីឡាកររូបនេះ សម្រេចចិត្តផ្លាស់ទៅរស់នៅជាមួយគូស្នេហ៍របស់គេគឺនាង Dee Devlin ប៉ុន្តែនៅពេលនោះ Coner មិនទាន់មានចំណូលនៅឡើយទេ។
Dee Devlin មិនបានបង្ខំឲ្យ Coner បោះបង់ចោលក្ដីស្រមៃរបស់ខ្លួនឡើយ ពោលនាងខិតខំធ្វើយ៉ាងណាឲ្យគូស្នេហ៍របស់នាង មានពេលហ្វឹកហាត់គ្រប់គ្រាន់ មានអាហារល្អៗសម្រាប់បំប៉នរាងកាយ និងផ្គត់ផ្គង់រាល់សម្ភារៈដែល Coner ត្រូវការសម្រាប់ការហ្វឹកហាត់។ Devlin ធ្វើការជាអ្នកបោះសម្អាតផង និងធ្វើជាអ្នករត់តុផង ដើម្បីទប់ទល់នឹងចំណាយប្រចាំថ្ងៃ។
ដោយឡែកនៅពេលនេះ Coner អាចក្លាយជាកំពូលកីឡាករប្រចាំស្ថាប័ន UFC មួយរូប ដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅជាង១២០លានដុល្លារឯណោះ។ ហើយបើទោះបីជាមានភាពល្បីល្បាញដូចសព្វថ្ងៃនេះក្ដី ក៏រូបគេមិនបានភ្លេចគូស្នេហ៍ដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាដែរ។ លើសពីនេះពួកគេនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ក្រោយរស់នៅជាមួយគ្នាជាង១០ឆ្នាំកន្លងមក និងបានបង្កើតបានកូនប្រុសម្នាក់និងកូនស្រីម្នាក់ផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍មួយ Coner បានបង្ហាញក្ដីស្រឡាញ់របស់គេទៅនាង Dee Devlin ថា៖
ប្រភព៖ essentiallysports