ឆ្មាមួយក្បាលនេះ ក្លាយជាសន្ដិសុខក្នុងមន្ទីរពេទ្យ និងមានកាតសម្គាល់ខ្លួនយ៉ាងត្រឹមត្រូវ ដោយសារហេតុផលមួយនេះ

//s4.kh1.co/93/93c0ed36318238f14d7c185987ff554b0707f360.jpg
សង្គម

 ០៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឆ្មាមួយក្បាល មានឈ្មោះថា អេលវូដ បានក្លាយជាសន្ដិសុខក្នុងមន្ទីរពេទ្យ Epworth ដែលមានទីតាំងស្ថិតនៅទីក្រុង Richmond ប្រទេសអូស្ត្រាលី។

អូស្ត្រាលី៖ ឆ្មាមួយក្បាល មានឈ្មោះថា អេលវូដ បានក្លាយជាសន្ដិសុខក្នុងមន្ទីរពេទ្យ Epworth ដែលមានទីតាំងស្ថិតនៅទីក្រុង Richmond ប្រទេសអូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ ឆ្មាអេលវូដ ត្រូវបានខាងមន្ទីរពេទ្យគិតថា វាជាឆ្មាអនាថា ដែលតែងតែឃើញវាដើរទៅដើរមកនៅបរិវេណមន្ទីរពេទ្យជារៀងរាល់ថ្ងៃ ចាប់តាំងពីឆ្នាំ២០១៩មកម៉្លេះ។ ឃើញដូច្នេះ ខាងមន្ទីរពេទ្យ បានធ្វើកាតសម្គាល់ខ្លួនមួយ ដែលមានឈ្មោះ មុខតំណែង និងឈ្មោះមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ ដោយដាក់ជាប់ទៅនឹងក្រឡៅក.របស់វា។ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ខាងមន្ទីរពេទ្យដឹងថា វាមិនមែនជាឆ្មាអនាថាឡើយ តែវាគឺជាឆ្មារបស់ពលរដ្ឋម្នាក់ ដែលរស់នៅក្បែរៗនោះ។

បើទោះជាយ៉ាងណាក៏ដោយ ឆ្មាអេលវូដ នៅតែបន្ដមកធ្វើការក្នុងមន្ទីរពេទ្យដូចសព្វដង ហើយវាតែងតែឈប់ស្ងៀមមួយកន្លែង នៅពេលដែលមានមនុស្សអង្អែលក្បាល ឬដងខ្លួនរបស់វា ហើយបន្ទាប់មកទៀត វានឹងបន្ដការដើរល្បាត។

យ៉ាងណាមិញ ឥឡូវនេះ ឆ្មាអេលវូដ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកជំងឺក្នុងមន្ទីរពេទ្យ ហើយវាក៏ត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
ឆ្មាអេលវូដ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T